សម្រាប់ថៃ្ងបុណ្យសង្សានៅប្រទេសចិនត្រូវបានគេហៅថា ជាថៃ្ងដែលសម្រាប់ឲ្យបុរសភាគច្រើនជ្រើសរើសធើ្វពិធីការ រស់នៅជាមួយនឹងសង្សារ។ រឿងនេះត្រូវបានកើតឡើងនៅទីក្រុង​ Huai’an​ ខេត្ដ  Jiangsu ដែលពេលនោះប៉ូលីសនៅក្នុង តំបន់បានវាយឆ្មក់ចូលទៅក្នុងសណា្ឋគារនៅពាក់កណ្ដាលយប់ជ្រៅ និងបានចាប់ខ្លូននារី ២នាក់ និងបុរសម្នាក់ ដែលកំពុងស្រាតននោលគោកនៅលើគ្រែដោយ មិនមានសំលៀកបំពាក់ជាប់នឹងប្រាណ។ នារីម្នាក់ក្នុងចំនោមនោះ ព្យាយាមនិយាយការពារខ្លួនថា ខ្លួននាងគេងរូមគែ្រជាមួយនារីម្នាក់ផេ្សងទៀតនៅគ្រែផេ្សង ប៉ុនែ្ដប៉ូលីសបានតបទៅ វិញថា គ្រែទាំងពីរនេះបានរុញបញ្ចូលគ្នាគឺក្លាយជាគ្រែតែមួយ។ នារីម្នាក់បាននោះបន្ដទៀតថាការពិតអ្នកទាំង៣ គឺជាមិត្តរួមការងារនឹងគ្នា ពួកគេគេងបន្ទប់តែមួយដោយសារបន្ទប់នាង គេងមុននោះមិនមានសុវត្ថិភាព។ ចុះហេតុអ្វី គេងលើគ្រែដោយសា្រតននោលគោក តើនេះជាសុវត្ថិភាព? ប៉ូលីសបានឆើ្លយ ធើ្វឲ្យនាងនៅស្ងៀមមិនដឹងនិយាយ អ្វីតបត។ បន្ទាប់ពីធើ្វការស្រាវជ្រាវអ្នកទាំងបី ពិតជាមិត្តរួមការងារ តែទាមទារឲ្យបុរសនោះចាកចេញពីបន្ទប់ទុឲ្យនារី ទាំង២នាក់នោះនៅក្នុងបន្ទប់៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]