ភ្នំពេញ៖ តារាសម្តែងជើងចាស់ ដែលមានឈ្មោះបោះសម្លេង អ្នកនាង អម្ពរ ទេវី នៅពេលខាងមុខនេះ អ្នកនាងនឹងមកប្រទេសកម្ពុជា សម្រាប់ការថតរឿងចំនួន២បន្ថែមទៀត។

ក្នុងនោះផងដែរ មូលហេតុដែលអ្នកនាង អម្ពរ ទេវី នៅតែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រទូទាំងប្រទេសបែបនេះ គឺដោយសារតែទេពកោសល្យ នៃការសម្តែងដ៏ប៉ិនប្រសប់ ហើយជាពិសេសនោះ គឺសម្រស់ដ៏ស្រស់ស្អាតដែលមិនចេះប្រែប្រួលរបស់អ្នកនាង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ផ្អែកលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង អម្ពរ ទេវី បានបង្ហោះរូបជាមួយស្វាមីរវាង ឆ្នាំ១៩៩៣និងឆ្នាំ២០១៦ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីឃើញរូប២សន្លឹកនោះ។

ទោះជាយ៉ាងណាក្តី ដោយយោងតាមរូបភាព២សន្លឹកនោះ បានឲ្យឃើញថា សម្រស់របស់តារាស្រីរូបនេះ នៅតែស្រស់ស្អាតដដែល និងហាក់គ្មានអ្វីផ្លាស់ប្តូរច្រើនទាន់តែសោះ មិនចាញ់សម្រស់កាលពីអ្នកនាង នៅក្មេងនោះទេ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ្នកនាង អម្ពរ ទេវី
អ្នកនាង អម្ពរ ទេវី និងស្វាមី កាលពីឆ្នាំ២០១៦
អ្នកនាង អម្ពរ ទេវី និងស្វាមី កាលពីឆ្នាំ១៩៩៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អម្ពរ ទេវី