ភ្នំពេញ៖ កាលពីម្សិលមិញ កូនប្រុសសង្ហាទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ បានបើកសន្និសីទកាសែត ដើម្បីប្រកាសចូលច្រៀងក្នុងផលិតកម្មរស្មីហង្សមាសជាផ្លូវការ។

យ៉ាងណាមិញ រឿងនេះពិតជាមានការភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រខ្លាំងមែនទែន ជាមួយនឹងការអបអរសាទរ។

ជាក់ស្តែង កាលពីយប់មិញនេះ MV ជាលើកដំបូង បទ«កែវភ្នែក»នៅក្នុងទ្រនំរួមជាមួយឪពុក បានចេញជាផ្លូវការ ឃើញថា ទទួលបានការគាំទ្រខ្លាំង ដោយចំនួនអ្នកចូលទស្សនាកើនដល់ ១៥ម៉ឺនដង ឯណោះ ដែលគិតត្រឹមតែមួយយប់។

លើសពីនេះទៅទៀត អ្នកគាំទ្រ ក្រោយពីបានឃើញស្នាដៃរបស់តារាពន្លកថ្មីទាំង៣ដួងរូបនេះ ឃើញថាមានការកោតសរសើរដល់សមត្ថភាពពិតរបស់ពួកគេ ទាំងបញ្ចេញសំនៀង ទាំងរ៉េប ចេះទាំងភាសាច្រៀងភាសាអង់គ្លេស។ ជាពិសេស ក៏មានអ្នកខ្លះ បាននិយាយថា កូនប្រុសសង្ហារបស់លោកព្រាប សុវត្ថិ ពិតជាសាកសម ក្នុងការចូល និងក្លាយជាគ្រាប់ពេជ្រ របស់ផលិតកម្មរស្មីហង្សមាសនេះមែន៕

ចង់ដឹងថាអ្នកគាំទ្រនិយាយបែបណានោះ សូមទស្សនាមតិរបស់ពួកគេខាងក្រោមនេះ៖ 

កូនប្រុសសង្ហាទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ
កូនប្រុសសង្ហាទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ
កូនប្រុសសង្ហាទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅក្នុងMV
កូនប្រុសសង្ហាទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅក្នុងMV
មតិរបស់អ្នកគាំទ្រ
មតិរបស់អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ