ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ គឺបងប្រុសបង្កើត របស់តារាចម្រៀងកម្លោះសង្ហាលោក នីកូ។

បច្ចុប្បន្នអ្នកទាំងពីរ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ហើយមិនតែប៉ុណ្ណោះ ក៏បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើនទៀតផងដែរ។

ហើយបើងាកទៅមើលជីវិតឯកជន របស់តារាចម្រៀងប្រុសទាំងពីរដួងនេះវិញ គេកម្រឃើញអ្នកទាំងពីរ បង្ហាញមុខក្រុមគ្រួសារ ឲ្យមហាជនបានស្គាល់ខ្លាំងណាស់ ដែលផ្ទុយពីតារាស្រីប្រុសមួយចំនួន។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ មុននេះបន្តិច កម្លោះសង្ហា នីកូ ក៏បានផុសរូបអ្នកមានគុណទាំងពីរ ពោលគឺលោក ឪពុក និង អ្នកម្ដាយជាទីស្រលាញ់ លើបណ្ដាញសង្គម(IG)  ដែលធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ព្រោះនេះជារូបគ្រួសារលើកដំបូង ដែលលោក នីកូ បានទម្លាយជូនប្រិយមិត្ត ទស្សនិកជន បានស្គាល់ពីមុខមាត់គ្រួសារលោក ខណៈដែល លោក ណុប បាយ៉ារិទ្ធ ដែលជាបងប្រុស មិនដែលបង្ហោះរូបបែបនេះ ពីមុនសោះឡើយ៕

តារាចម្រៀងកម្លោះសង្ហាលោក នីកូ
តារាចម្រៀងកម្លោះសង្ហាលោក នីកូ
តារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ
តារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ
នេះជាមុខមាត់ម្ដាយឪពុក នីកូ និង ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ