ភ្នំពេញ ៖ នាពេលបច្ចុប្បន្ន ពិធីការិនី សុភ័ក្រ កុសុម៉ា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងសម្តីបែបកំប្លែងៗ របស់នាង។ ជារឿយៗ គេតែងឃើញតារាស្រីរូបនេះ​ លេចមុខ ទៅតាមកម្មវិធី និងព្រឹត្តិការណ៍ធំៗជានិច្ច ដែលភាគច្រើន ម្ចាស់កម្មវិធី មិនដែលភ្លេចអញ្ជើញនាងនោះទេ។

ក្នុងនោះ នៅក្នុងរដូវមង្គលការនេះផងដែរ គឺនាង ស្ទើរតែរកពេលសម្រាកមិនបាន ក៏ព្រោះតែនាង ត្រូវធ្វើជា ពិធីការិនីលើឆាកផង និង ឡើងច្រៀងផង។

ជាពិសេស ក៏មានមនុស្សមិនតិចនាក់ ចង់ដឹងពីតម្លៃខ្លួនរបស់នាង ពេលត្រូវគេអញ្ជើញ តាមកម្មវិធីនីមួយៗបែបនេះ តើនាងទទួលបានប៉ុន្មានទៅ ដោយសារតែ ពេលនេះ នាងក៏ល្បីមិនធម្មតា ដូច្នេះហើយ ប្រហែលជា តម្លៃខ្លួន ក៏មិនណយដែរ។

បើតាមប្រភពជិតស្និទ្ធ បានប្រាប់មកខ្មែរឡូត ថា រាល់កម្មវិធី ដែលចង់ហៅ កុសុម៉ា មកធ្វើជា ពិធីការិនី និងច្រៀង នៅក្នុងតូច ឬធំ គឺនាងយក ៨០០ដុល្លារ។ ប៉ុន្តែបើតាមខេត្ត គឺនាងអាច ពិចារណា លើតម្លៃនេះបន្តិច អាចជាឡើងខ្លះ ព្រោះថា នាងត្រូវការចំណាយពេលច្រើន និងចាក់សាំងរថយន្ត។

ចំពោះតម្លៃខ្លួន របស់សុភ័ក្រ កុសុម៉ា អាចនិយាយបានថា ស្ថិតក្នុងតម្លៃមួយ បែបលំដាប់ ក្នុងចំណោមតារាល្បីៗ ដែលយកចាប់ពីខ្ទង់រយដុល្លារបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា តម្លៃនេះ ក៏សាកសម ជាមួយនឹង ទេពកោសល្យ និងកេរ្តិ៍ឈ្មោះរបស់នាងផងដែរ៕

ពិធីការិនី សុភ័ក្រ កុសុម៉ា
ពិធីការិនី សុភ័ក្រ កុសុម៉ា
ពិធីការិនី សុភ័ក្រ កុសុម៉ា
ពិធីការិនី សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា