ភ្នំពេញ៖ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់លោក ហាក់កើនឡើងជាលំដាប់ មិនដែលស្រុតចុះនោះឡើយ។ ទាំងនេះក៏ព្រោះតែ ទេពកោសល្យរបស់លោក ដែលអាចធ្វើបាន ស្ទើរតែគ្រប់ជំនាញ មិនថាសម្តែង ពិធីករ កំប្លែង ឬតារាចម្រៀងនោះទេ។

ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ រ៉ូលីន បានធ្វើដំណើរកម្សាន្តដើមឆ្នាំរបស់លោក ជាមួយមិត្តភក្តិនៅឯប្រទេសថៃ។ ក្នុងនោះផងដែរ គ្រាន់តែលោកទៅដើរលេងធម្មតាសោះ ស្រាប់តែបានជួបរឿង ដែលនឹកស្មានមិនដល់​មួយ ដោយរូបលោក បានជួប គូស្នេហ៍មួយគូ ដែលជាតារាសម្តែងលំដាប់ប្រទេសថៃ គឺលោក Mark Prin និង កញ្ញា Kimberly នៅឯផ្សាទំនើបមួយកន្លែង។

យ៉ាងណាមិញ បន្ទាប់ពីឃើញលោក រ៉ូលីន បង្ហោះរូបជាមួយតារាល្បីទាំង២ដួងនេះហើយ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាជាច្រើននាក់ លួចច្រណែននឹងលោកស្ទើរតែគ្រប់គ្នា ព្រោះថានេះគឺជាឱកាសដ៏កម្រមួយ ដែលអាចថតជាមួយតារាសម្តែងល្បីបែបនេះ៕ 

រ៉ូលីន
រ៉ូលីន
រ៉ូលីន ថតជាមួយ Mark Prin និង Kimberly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន