ភ្នំពេញ៖ នាពេលប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀង សម្បុរស្រអែមប្រចាំផលិតកម្មរស្មីហង្សមាស លោក នី រតនា។ ក្នុងនោះ គេសង្កេតឃើញថា នៅថ្ងៃពិសេសមួយនេះ ក៏មានអ្នកគាំទ្ររបស់លោកជាច្រើន បានSurprise លោកផងដែរ។

យ៉ាងណាមិញ សម្រាប់ថ្ងៃខួបកំណើត លោក នី រតនា បានធ្វើរឿងភ្ញាក់ផ្អើលមួយ ដ៏គួរឲ្យសរសើរមែនទែន ដោយតារាប្រុសរូបនេះ បានចុះទៅដល់សាលាបឋមសិក្សាភូមិអំពិល ដើម្បីផ្តល់សម្ភារៈសិក្សា និងថវិកាដល់លោកនាយក ដើម្បីផ្គត់ផ្គង់ការរៀនសូត្រនៅ សាលាមួយកន្លែងនោះ។

ទោះជាយ៉ាងណាក្តី ទង្វើទាំងនេះពិតជាធ្វើឲ្យមហាជន លាន់មាត់សរសើរលោកគ្រប់គ្នា ព្រោះថា រូបលោកទើបតែនៅក្មេងសោះ ប៉ុន្តែមានចិត្តល្អ ចេះជួយដល់សង្គម និងអ្នកដែលកំពុងតែខ្វះខាតថែមទៀតផង៕ 

នី រតនា ចុះផ្តល់សម្ភារៈ និងថវិកាដល់សាលាបឋមសិក្សាភូមិអំពិល
នី រតនា ចុះផ្តល់សម្ភារៈនិងថវិកាដល់សាលាបឋមសិក្សាភូមិអំពិល
នី រតនា ចុះផ្តល់សម្ភារៈនិងថវិកាដល់សាលាបឋមសិក្សាភូមិអំពិល
នី រតនា ចុះផ្តល់សម្ភារៈនិងថវិកាដល់សាលាបឋមសិក្សាភូមិអំពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា