(ភ្នំពេញ)៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្ម We Production និង ជាអតីតបេក្ខជនប្រឡងចម្រៀង «The Voice Cambodia» លោក ឃុន វុត្ថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោកហាក់បីដូចជាមមាញឹក នឹងការងារសិល្បៈ គួរឲ្យកត់សម្គាល់ ដោយបញ្ចេញចម្រៀងថ្មីៗជាច្រើនបទ ដាក់ប្រកួតប្រជែងលើទីផ្សារ។ ដោយឡែក នៅថ្ងៃទី០២ ខែមករា នាដើមឆ្នាំ ២០១៨ នេះ ជាថ្ងៃខួបកំណើត របស់តារាចម្រៀងប្រុសរូបសង្ហា លោក ឃុន វុត្ថា ស្រាប់តែនាព្រឹកព្រលឹម មិនទាន់បើកភ្នែកស្រួលបួលផង លោក ឃុន វុត្ថា ត្រូវបានអតីតបេក្ខភាព «The Voice Kids Cambodia» កុមារា ពេជ្រ ថៃ ពញ្ញាក់អារម្មណ៍ដល់កន្លែង ដែលធ្វើឲ្យរូបលោកផ្ទាល់ មានភាពភ្ញាក់ផ្អើល ជាខ្លាំង។

លោក ឃុន វុត្ថា បានបង្ហាញអារម្មណ៍ តាមរយៈគណនីហ្វេសប៊ុកថា «អរគុណអាប្អូន និង លោកពូ អ្នកមីង ដែលបានមក Surprise Birthday ខ្ញុំទាំងព្រឹក មិនទាន់បានលុបមុខស្រួលបួលផង អរគុណសំរាប់ទឹកចិត្តដ៏ល្អរបស់ប្អូន ក្មេងល្អក្មេងគួរឲ្យស្រឡាញ់និងចូលចិត្ត រវល់យ៉ាងណាក៏ឆ្លៀតមក Surprise បងដែរ»។

បន្ថែមពីលើចំណុចខាងលើ តារាចម្រៀងប្រុសរូបសង្ហា លោក ឃុន វុត្ថា បានថ្លែងប្រាប់គេហទំព័រ Khmer talking ឲ្យដឹងនៅរសៀលនេះថា «បាទបង.! នាថ្ងៃទី០២ ខែ មករា ឆ្នាំ ២០១៨ នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ ដោយក្នុងនោះ ខ្ញុំបានអញ្ជើញភ្ញៀវចូលរួមប្រហែល ២០តុ ដោយភ្ញៀវទាំងនោះ ភាគច្រើនសុទ្ធសឹងតែជាតារាចម្រៀង មកពីផលិតកម្មហង្សមាស»។

សូមបញ្ជាក់ថា ខួបកំណើត របស់តារាចម្រៀងប្រុសរូបសង្ហា លោក ឃុន វុត្ថា ត្រូវបានប្រារព្ធឡើង នៅភោជនីយដ្ឋាន «វីហ្រ្វែនបឹងត្របែក»៕

ឃុន វត្ថា និងពេជ្រ ថៃ
ឃុន វត្ថា
ឃុន វត្ថា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ