ភ្នំពេញ៖ នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៨នេះ គឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងស្រីកញ្ញា នី មុនីនាថ ដែលជារៀងរាល់ឆ្នាំ គេតែងឃើញមិត្តល្អរបស់តារាស្រីរូបនេះ ដូចជាអ្នកនាង សារ៉ាយ សក្ខណា កញ្ញា ឌុច លីដា និងកញ្ញា ទឹម រដ្ឋា ជាដើម គឺមិនដែលបាត់មុខនោះទេ។

ជាក់ស្តែងនៅក្នុងពិធីខួបកំណើតរបស់កញ្ញា នី មុនីនាថ កាលពីម្សិលមិញនេះ គឺមានការអបអរយ៉ាងច្រើនពីតារាប្រុសស្រី ដែលជាមិត្តសម្លាញ់របស់ខ្លួន ពោរពេញទៅដោយភាពសប្បាយរីករាយ និងកក់ក្តៅ។

ទោះបីជាមានរឿងក្តី ដោយសារជាមួយអតីតគូដណ្តឹងបន្តិចមែន ក៏ប៉ុន្តែគេឃើញកញ្ញា នី មុនីនាថ នៅតែមានស្នាមញញឹមជាប់ជានិច្ច និងទទួលបាននូវការលើកទឹកចិត្តពីមិត្តសម្លាញ់របស់ខ្លួន ដែលជាតារាដូចគ្នា ហើយថែមទាំងមកជប់លៀងជាមួយគ្នានៅក្នុងថ្ងៃខួបកំណើតក្នុងឆ្នាំ២០១៨នេះ យ៉ាងសប្បាយរីករាយផងដែរ៕

ទស្សនាកម្រងរូបភាពក្នុងពិធីជប់លៀងបែបសាមញ្ញរបស់កញ្ញា នី មុនីនាថ កាលពីយប់មិញនេះទាំងអស់គ្នាដូចខាងក្រោម៖  

ការជប់លៀងខួបកំណើតរបស់ នី មុនីនាថ ក្នុងឆ្នាំនេះ
ការជប់លៀងខួបកំណើតរបស់ នី មុនីនាថ ក្នុងឆ្នាំនេះ
ការជប់លៀងខួបកំណើតរបស់ នី មុនីនាថ ក្នុងឆ្នាំនេះ
ការជប់លៀងខួបកំណើតរបស់ នី មុនីនាថ ក្នុងឆ្នាំនេះ
ស្នាមញញឹមរបស់ នី មុនីនាថ ក្នុងពីធីជប់លៀងខួបកំណើតឆ្នាំនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ