ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនដែលទស្សនា រឿង«មនុស្សឆ្កួត» ប្រហែលជាបានស្គាល់ពី សមត្ថភាពសម្ដែងរបស់តារាប្រុសលោក យិត មាសឧស្សាហ៍ ដែលជាតួឯកក្នុងរឿងមួយនេះ។

ជាក់ស្ដែងឃើញ សម្រស់និងរូបរាងនៅក្មេងបែបទេ តាមពិតលោក មានភរិយារួចហើយ ជាពិសេសគ្រាន់តែត្រៀមចូលឆ្នាំថ្មីនេះភ្លាម តារាសម្ដែងរូបនេះក៏មានដំណឹងល្អ ២ផ្ទួនៗគ្នាតែម្ដង ដែលលោកកំពុងត្រៀមខ្លួនក្លាយជាប៉ាៗ ទាំងវ័យក្មេង។

ដោយមុននេះ លោក បានបង្ហោះសារបង្ហាញពីក្ដីរំភើបជាខ្លាំង ដែលបានរៀបរាប់លើបណ្ដាញសង្គមថា៖ «អរគុណ ១ ឆ្នាំដែលមនុស្សស្រិីម្នាក់បានផ្តល់នៅកាស្រលាញ់ ភាពកក់ក្តៅ ភាពអត់អោន លេីកលែងទោស នឹងអធ្យាស្រ័យ យល់ពីខ្ញុំគ្រប់យ៉ាង មិនថាខ្ញុំខុស ខ្ញុំអាក្រក់យ៉ាងណា នាងនៅតែ អធ្យាស្រ័យដល់ខ្ញុំ នាងហត់ហេីយដែលរយៈពេលមួយឆ្នាំជាសង្សារខ្ញុំ តែពេលនេះចង់និយាយថា អូនលែងជាសង្សារបងទៀតហេីយ បងសុំប្តូមកនាមជា "ប្រពន្ទ" បានទេ រីករាយថ្ងៃគម្រប់ខួប ១ ឆ្នាំដែលពួកយេីងស្រលាញ់គ្នា និងជាថ្ងៃដែលអូនបានផ្តល់កាដូដ៏ធំបផុតចុងឆ្នាំសម្រាប់បងនៅឆ្នាំថ្មីនេះ ពាក្យថាប៉ាប៉ា បងសប្បាយចិត្តណាស់ដឹងទេ រកអ្វីមកនិយាយមិនស្មេី អរគុណមែនទែនប្រពន្ទសម្លាញ់ បងស្រលាញ់អូនណា តែពេលនេះស្រលាញ់កូនជាងហេីយណា ហាហា»។

គួរបញ្ជាក់ផងដែរថា ភរិយារបស់លោក គឺជា តារាសម្តែងស្រី ម៉ារី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នាពេលបច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលចម្លែក និង នឹកស្មានមិនដល់ គឺគ្មានអ្នកណា ដឹងថា អ្នកទាំងពីរ ជាគូស្នេហ៍ ហើយពេលនេះ ក្លាយជាស្វាមីភរិយានឹងគ្នា ជាពិសេស មានកូនមុនពេលរៀបការ បែបនេះនោះទេ៕

នេះគឺជារឿងដែលគួរឲ្យត្រេកអរជាខ្លាំង សម្រាប់តារាវ័យក្មេង និងគ្រួសារ ដែល មុននេះលោក ទើបតែទទួលបានភាពជោគជ័យក្នុងការសម្ដែងរឿង«មនុស្សឆ្កូត» ហើយ មិនបានប៉ុន្មានផង ថែមទាំងមកមានលាភ ទទួលបានគ្រាប់ពេជ្រមួយទៀត ស្របពេលបញ្ចប់ឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មីបែបនេះ៕

តួឯកក្នុងរឿង«មនុស្សឆ្កួត» យិត មាសឧស្សាហ៍បានក្លាយជា ប៉ាៗគេហើយ
ភរិយា របស់តួឯកក្នុងរឿង«មនុស្សឆ្កួត» យិត មាសឧស្សាហ៍
លទ្ធផល នៃការពិនិត្យផ្ទៃពោះរបស់ភរិយាលោក
លទ្ធផល នៃការពិនិត្យផ្ទៃពោះ
លទ្ធផល នៃការពិនិត្យផ្ទៃពោះរបស់ ភរិយាលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យិត មាសឧស្សាហ៍