មិនខ្វល់ពីអតីតកាល អេដវីន ត្រូវហ្វេនៗសាទរ ពេលលេចមុខក្នុងសិល្បៈជាថ្មី

//s9.kh1.co/07/074cfc0793033f91902d6f8c18a5f144617ad17d.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

តារាសម្តែង និងតារាម៉ូដែលប្រុស លោក អេដវីន បង្ហាញមុខក្នុងអាជីពសិល្បៈជាថ្មី ដោយស្នាមញញឹម ក្រោយចាកចេញពីព.ន្ធធនា.គារ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែងប្រុស យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវជាប់ព.ន្ធធនា.គារ កាលពី៩ខែមុន ដោយត្រូវពិនិត្យនៅលើ បទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និង បទធ្វើឱ្យខូចខាតដោយចេតនា បន្ទាប់ពីមានជ.ម្លោះជាមួយនឹង មិត្តស្រីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយចេញពីពន្ធធនាគារហើយនោះ តារាសម្តែង និងតារាម៉ូដែលរូបនេះ ហាក់មិនសូវចេញមាត់មុខក្នុង ចង្កោមអ្នកសិល្បៈប៉ុន្មានឡើយរហូត ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនរបស់ខ្លួន គិតថា តារាប្រុសរូបនេះ កំពុងសំងំកសាងជីវិតថ្មី ក្រៅរង្វង់សិល្បៈថែមទៀតផង។

ផ្ទុយទៅវិញ ក្នុងពេលថ្មីៗនេះ ក្នុងការសម្ពោធក្រុមហ៊ុន CIMនោះ គេក្រឡេកឃើញ តារាប្រុសរូបសង្ហា រាងខ្ពស់ដំបងរូបនេះ បានដើរលើកម្រាលព្រំក្រហម ពោរពេញដោយស្នាមញញឹមនិងទំនុកចិត្ត កំពុងបង្ហាញថា រូបលោកបានវិលត្រឡប់មកជាថ្មី ក្នុងអាជីពជាសិល្បករ​ យ៉ាងណាមិញ ក្នុងការវិលត្រឡប់សាជាថ្មីនេះ រូបលោកក៏ទទួលបានមតិរិះគន់ ប៉ុន្តែ សម្លេងនៃការគាំទ្រនៃការចាប់ផ្តើមថ្មីនេះ កំពុងតែមានសន្ទុះខ្លាំងក្លា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែង អេដវីន
តារាសម្តែង អេដវីន
តារាសម្តែង អេដវីន
តារាសម្តែង អេដវីន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
យិត មាសឧស្សាហ៍
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T