ភ្នំពេញ៖ ដូចប្រិយមិត្តធ្លាប់បានជ្រាបច្បាស់រួចមកហើយថា តារាស្រីមួយចំនួនតូចនៅក្នុងសង្គមសិល្បៈខ្មែរយើង បានរៀបការតាមប្រពៃណីខ្មែរជាមួយនឹងស្វាមីមានអាយុច្រើនជាងខ្លួន ដោយភាគច្រើនគឺជា អាណិកជនខ្មែរ ដែលរស់នៅក្រៅប្រទេស។

ក្រោយពេលរៀបការរួច តារាស្រីល្បីៗមួយចំនួន ក៏បានចាកចេញពីប្រទេសកំណើត ទៅរស់នៅជាមួយស្វាមី ទោះបីជាមានអាយុលើសគ្នាច្រើនយ៉ាងណាក៏ដោយ។

ថ្វីត្បិតតែមានស្វាមីចាស់ក៏ពិតមែន ក៏ប៉ន្តែតារាស្រីទាំងនេះ បានរស់នៅជាមួយនឹងស្វាមីយ៉ាងមានសេចក្តីសុខ ប្រកបដោយសុភមង្គល។ មិនតែប៉ុណ្ណោះ ពួកគេក៏មានជីវិតរស់នៅមូយដ៏ល្អប្រសើរ នៅលើគំនរទ្រព្យសម្បតិ្តថែមទៀតផង។

នៅក្នុងនោះដែររួមមានដូចជា៖

១) តារាសម្តែងស្រី ទូច ស្រីល័ក្ខ៖ បានរៀបការជាមួយនឹងស្វាមី ជាជនជាតិបរទេសអាយុមិនក្រោម ៥០ ឆ្នាំនោះទេ ហើយក៏មានកូនប្រុសគួរឱ្យស្រលាញ់ម្នាក់ផងដែរ។ ក្រោយរៀបការ គេសង្កេតឃើញតារាសម្តែងស្រីរូបនេះ រស់នៅជាមួយស្វាមីយ៉ាងមានសេចក្តីសុខ។ 

តារាសម្តែងស្រី ទូច ស្រីល័ក្ខ និងក្រុមគ្រួសារខាងស្វាមី
តារាសម្តែងស្រី ទូច ស្រីល័ក្ខ
តារាសម្តែងស្រី ទូច ស្រីល័ក្ខ និងស្វាមី ព្រមទាំងកូនប្រុស

២) ពិធីការិនី ខៀវ សានសាណា៖ បានរៀបការតាមប្រពៃណីខ្មែរ ជាមួយលោក Seraj Sutton វ័យ៦០ឆ្នាំ ដែលជាជនជាតិបរទេសកាលពីឆ្នាំមុន និងបានកសាងជីវិតគ្រួសារជាមួយគ្នាយ៉ាងមានក្តីសុខ។ ក្រោយអាពាហ៍ពិពាហ៍អ្នកនាង សានសាណា បានទៅតាមស្វាមីរស់នៅក្រៅប្រទេស និងមានភាពផ្អែមល្ហែមជាមួយគ្នាឥតដាច់។ 

ពិធីការិនី ខៀវ សានសាណា និងស្វាមី
ពិធីការិនី ខៀវ សានសាណា និងស្វាមី
ពិធីការិនី ខៀវ សានសាណា និងស្វាមី

៣) តារាសម្តែងស្រី សារ៉ាយ សក្ខណា៖ បានរៀបការជាមួយស្វាមី ដែលជាអាណិកជនរស់នៅបរទេសដូចគ្នាដែរ ទោះមានអាយុខុសគ្នាច្រើនឆ្នាំ និងបានរស់នៅសាងសុភមង្គលជាមួយគ្នា យ៉ាងល្អូកល្អឺន ហើយជារឿយៗគេក៏តែងតែឃើញអ្នកនាង និងស្វាមីបង្ហាញភាពផ្អែមល្ហែម ជាមួយគ្នាស្អិតដូចស្ករទៀតផង។ 

តារាសម្តែងស្រី សារ៉ាយ សក្ខណា និងស្វាមី
តារាសម្តែងស្រី សារ៉ាយ សក្ខណា និងស្វាមី ព្រមទាំងកូនស្រី
តារាសម្តែងស្រី សារ៉ាយ សក្ខណា និងស្វាមី ព្រមទាំងកូនស្រី

៤) តារាចម្រៀងអ្នកនាង សុគន្ធ និសា៖ ទើបតែបានរៀបការរួចថ្មីៗកាលពីដើមខែធ្នូនេះកន្លងទៅ ជាមួយនឹងលោក ចៅ សម្បត្តិ ដែលជាអាណិកជនខ្មែរនៅអាមេរិក។

ក្រោយជីវិតអាពាហ៍ពិពាហ៍ តារាចម្រៀងស្រី សុគន្ធ និសា ក៏បានរស់នៅយ៉ាងមានសេចក្តីសុខផងដែរ ទោះបីជាខ្លួន និងស្វាមីជាប់រវល់ការងាររៀងៗខ្លាំងបន្តិចក៏ដោយ។ គួរឱ្យដឹងផងដែរថាលោក ចៅ សម្បតិ្ត បច្ចុប្បន្នមានអាយុជាង៤០ឆ្នាំទៅហើយ ខណៈពេលដែលអ្នកនាង សុគន្ធ និសា ទើបតែមានអាយុជាង៣០ឆ្នាំប៉ុណ្ណោះ៕

តារាចម្រៀង សុគន្ធ និសា និងស្វាមី
តារាចម្រៀង សុគន្ធ និសា និងស្វាមី
តារាចម្រៀង សុគន្ធ និសា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ