ភ្នំពេញ៖ ទន្ទឹមនឹងប្រជាប្រិយភាព របស់តារាចម្រៀងស្រីជួរមុខ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កំពុងតែរីកដុះដាល គេសង្កេតឃើញថា រូបនាង មានភាពមមាញឹកនឹងការងារខ្លាំង ក្នុងការសម្តែងលើឆាកតន្រ្តីធំៗ ថតMV និង ថតស្ពតជាដើម។

យ៉ាងណាមិញ បើទោះជាតារាស្រីរូបនេះ មានភាពមមាញឹកខ្លាំង ស្ទើរតែដកឃ្លាមិនរួចយ៉ាងណាក្តី ប៉ុន្តែនាងនៅតែព្យាយាមធ្វើរឿងមួយ ដើម្បីអ្នកគាំទ្ររបស់នាង សម្រាប់ថ្ងៃ Christmas។ ទាំងនេះបើផ្អែកតាម គណនីហ្វេសប៊ុកអ្នកគាំទ្រ អ្នកនាង ពេជ្រ សោភា បានសរសេរថា៖ “ទៅរក Idol ណាបានចឹងលោក ។ រវល់ច្រៀង ថតរកពេលសំរាកគ្មាន នៅឆ្លៀតមកអង្គុយប៉ាក់ផ្កា ចាក់អាវ ធ្វើកាដូឲ្យFanថ្ងៃChristmas ។ អស់ល្អស្រលាញ់នៅ????” ។

ទាំងនេះបានបង្ហាញឲ្យឃើញថា អ្នកនាង ពេជ្រ សោភា បើទោះជានាង រវល់យ៉ាងណា ក៏នាងនៅតែគិត​និងមានកាដូសម្រាប់ អ្នកគាំទ្រជិតស្និទ្ធរបស់នាង ក្នុងថ្ងៃ Christmas មិនឲ្យពួកគេខកចិត្តនោះទេ៕ 

ពេជ្រ សោភា
សារដែលអ្នកគាំទ្រកញ្ញា ពេជ្រ សោភា បង្ហោះ
កញ្ញា ពេជ្រ សោភា កំពុងចាក់រូបធ្វើកាដូឲ្យអ្នកគាំទ្រ
កញ្ញា ពេជ្រ សោភា កំពុងចាក់រូបធ្វើកាដូឲ្យអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា