ភ្នំពេញ៖ តារាកំប្លែង នាយកុយ និង នាយក្រឹម ធ្លាប់ជាដៃគូកំប្លែងដ៏សាកសម និងមានភាពល្បីល្បាញខ្លាំង កាលពីរយៈពេលច្រើនឆ្នាំមុន។ ប៉ុន្តែដោយសារតែ មានបញ្ហាផ្ទៃក្នុង ទើបធ្វើឲ្យអ្នកទាំង២ សម្រេចចិត្ត ចែកផ្លូវបង្កើតក្រុមកំប្លែងរៀងៗខ្លួនទៅវិញ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ កំពូលតារាកំប្លែងទាំង២ដួងនេះ បានបង្កភាពភ្ញាក់ផ្អើល ដល់មហាជនខ្លាំងមែនទែន ដោយអ្នកទាំង២បានចាប់ដៃគ្នា ឡើងលេងកំប្លែងរួមគ្នាម្តងទៀង នៅលើឆាកតន្ត្រី ក្នុងកម្មវិធីមួយ។

អ្វីដែលពិសេសនោះ បន្ទាប់ពីបានទស្សនាការលេងកំប្លែងរបស់អ្នកទាំង២រួចមក មហាជននៅតែសរសើរដល់ពួកគេថា អ្នកទាំង២នៅតែជាដៃគូដ៏សាកសមបំផុត បើទោះជាពួកគេខកខាន មិនបានសម្តែងជាមួយគ្នាយូរឆ្នាំទៅហើយក្តី ប៉ុន្តែការសម្តែងរបស់អ្នកទាំង២ នៅតែស្មើដៃគ្នា គួរឲ្យចង់ទស្សនាដដែល៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

នាយក្រឹម
នាយកុយ
ការសម្តែងរបស់អ្នកទាំង២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ