ភ្នំពេញ៖ តារាចម្រៀងរួមទ្រនំជាមួយគ្នា កញ្ញា ទេព បូព្រឹក្ស និងរ៉េត ស៊ូហ្សាណា ប៉ះគ្នានៅលើឆាកជាលើកដំបូងធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនៅពេលដែលអ្នកទាំង២ច្រៀងផងរាំផង នៅលើឆាក។

ជាការពិតណាស់ តារាទាំងពីរដួងនេះ មានប្រជាប្រិយភាពខ្លាំងមិនចាញ់គ្នាប៉ុន្មាននោះទេ បើនិយាយពីសម្រស់វិញក៏មិនអន់ជាងគ្នាប៉ុន្មាននោះដែរ។

ជាក់ស្តែងកាលពីថ្មីៗនេះ ពួកគេ បានច្រៀងចម្រៀង« Twerk »រួមគ្នា ជាមួយនឹងការរាំច្រៀង បទចម្រៀងរបស់ទេព បូព្រឹក្ស ក៏ប៉ុន្តែ ហ្សាណា ច្រៀង និងរាំយ៉ាងអស់ដៃតែម្តង ធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រែកគាំទ្រយ៉ាងខ្លាំងនៅពេលដែលអ្នកទាំងពីរប៉ះគ្នាដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះ តារាទាំងពីរដួងថាពួកគេពិតជាសប្បាយរីករាយមែនទែន ដែលនេះជាលើកទីមួយហើយដែលបានច្រៀង និងរាំជាមួយគ្នាបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កញ្ញារ៉េត សូ៊ហ្សាណា
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស និងរ៉េត សូ៊ហ្សាណាពេលច្រៀងលើឆាករួមគ្នា
កញ្ញា ទេព បូព្រឹក្ស និងរ៉េត សូ៊ហ្សាណាពេលច្រៀងលើឆាករួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស