ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ គឺជាតារាមួយរូប ដែលគេតែងតែសង្កេតឃើញថា បើទោះជាលោកមិនសូវកាក់កបជាមួយអាជីពសិល្បៈ ប៉ុន្តែជីវិតផ្ទាល់ខ្លួនរបស់លោក ហាក់មានភាពអស្ចារ្យខ្លាំង ជាមួយសម្ភារៈនិយមផ្សេងៗរបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រគិតថា ជីវិតរបស់លោកច្បាស់ជាគ្មានរឿងអ្វី ដែលត្រូវខ្វល់នោះទេ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ លោក សុគន្ធ ថេរ៉ាយុ កំពុងតែធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្មណ៍ពេលដែលឃើញលោក បង្ហោះរូបមួយដោយសរសេរCaptionថា៖ “ខ្ញុំព្យាយាមអប់រំផ្លូវចិត្តខ្ញុំច្រើនណាស់ តែពេលខ្លះសឹងតែទប់ខ្លួនឯងមិនបាន ជំងឺផ្លូវចិត្តនេះមិនមែនជាជំងឺធម្មតាដូចអ្នកគិតទេ ពេលដែលអ្នកកើតវាទើបអ្នកដឹងថាវាធ្វើទុក្ខក្នុងខ្លួនអ្នកពិបាកខ្លាំងប៉ុណ្ណា”។

ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា តារាចម្រៀងវ័យក្មេងរូបនេះ ក៏ធ្លាប់មានជំងឺផ្លូវចិត្តដែរ ហើយជំងឺនេះគឺតែងតែកើតទៅលើ មនុស្សដែលមានភាពកើតទុក្ខច្រើនតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រសឹងតែមិនជឿថាលោក សុគន្ធ ថេរ៉យុ ធ្លាប់មានជំងឺបែបនេះ ព្រោះពួកគេគិតថា ជីវិតលោកសព្វថ្ងៃមានអ្វីៗស្ទើរសព្វគ្រប់ គ្មានអ្វីដែលគួរឲ្យលោកព្រួយចិត្តនោះទេ៕  

លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
សារដែលលោក សុគន្ធ ថេរ៉ាយុ បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ