(ភ្នំពេញ)៖ ពិតជាចាប់អារម្មណ៍ ជាមួយនឹងចម្រៀងថ្មី របស់ផលិតកម្មហង្សមាស ដែលច្រៀងដោយអតីតបេក្ខភាព Cambodian Idol មានចំណងជើងថា «បេះដូងចេះស្រវឹង»។ កញ្ញា នាង គន្ធា ទោះបីជាមិនបានចាប់ជាជ័យលាភី ក្នុងកម្មវិធី «Cambodian Idol» ប៉ុន្ដែក្មេងស្រីម្នាក់នេះ មិនបោះបង់ចោលអាជីពចម្រៀងឡើយ ពោលគឺនាងបានទៅជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ ដោយសុខស្រួល និងឡើងកូដខ្លាំងដោយនាងបានចេញបទចម្រៀងផ្ទាល់ខ្លួន ជាបន្តបន្ទាប់។

ជាមួយគ្នានេះ ផលិតកម្មសាន់ដេ បានបញ្ចេញបទចម្រៀងថ្មីមួយបទរបស់ប្អូនស្រី កំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ទៅលើអត្ថន័យដ៏ឈឺចាប់ ក្នុងប្រភេទចម្រៀងបែបមនោសញ្ចេតនា ដែលជាការដឹកនាំសម្ដែងដោយលោក គីម ផល្លីន, និពន្ធទំនុកច្រៀង និង Melody ថ្មី ដោយលោក ម៉ៅ ឃ្លី និងច្រៀងដោយ នាង គន្ធា។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា បទ «បេះដូងចេះស្រវឹង» ជាចំណងដៃថ្មីរបស់ នាង សុគន្ធា នៅចុងឆ្នាំ២០១៧នេះដែលច្រៀងររៀបរាប់ពីទុក្ខសោកនារីម្នាក់ ដែលត្រូវសង្សារលួចក្បត់ ពីរោះដល់កម្រិតណានោះ សូមទស្សនាវីដេអូទាំងអសគ្នា៖

នាង គន្ធា​
នាង គន្ធា​
នាង គន្ធា​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាង ប្រាក់គន្ធា