ភ្នំពេញ៖ ជារឿងមួយគួរឲ្យសរសើរ នូវទឹកចិត្តភរិយារបស់ តារាចម្រៀង សាន ផានិត ជាពន់ពេក ដែលមិនប្រកាន់ នូវរឿងមួយ ទាក់ទងនឹងស្នាមសាក់នៅជាប់ទ្រូងលោក ដែលមានឈ្មោះអតីតសង្សារចាស់ គឺតារាសម្តែង កែវ និសា។

ដោយក្នុងនោះ ភរិយារបស់លោក ថែមទាំងនិយាយថា មិនឲ្យលោក លុបចោលទៅទៀត ដែលរឿងមួយនេះ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ព្រោះកម្រឃើញភរិយា ​មានចិត្ត និងមិនគិតពីរឿងចាស់បែបនេះណាស់ ទាំងដែលស្វាមី មានឈ្មោះសង្សារចាស់ ជាប់ដើមទ្រូងយ៉ាងដូច្នេះ។

ប៉ុន្តែទោះបីប្រពន្ធ របស់លោក សាន ផានិត មិនប្រកាន់ ក៏កាលពីម្សិលមិញ រូបលោក បានប្រកាសថា នឹងលុបចោល ហើយសាក់ឈ្មោះថ្មី ដែលលើកនេះ រូបលោកនឹង ដាក់ឈ្មោះកូនប្រុសរបស់លោកវិញម្តង។

ក្នុងនោះ លោកបានសរសេរថា «ទីបំផុតបានជួបRsd អ្នកចាក់ឈ្មោះនីសាលើទ្រូងឆ្វេងខ្ញុំហើយ១០ឆ្នាំកន្លងផុតទៅ ចងចាំមនុស្សល្អរបស់ខ្ញុំតែប៉ុណ្ណឹងបានហើយទុកអោយប្រពន្វកូនចុងក្រោយខ្លះ ក៏ស្របពេលដែលត្រូវលុបវាចេញប្តូរ មកឈ្មោះកូនប្រុសសំណព្វចិត្តរបស់ខ្ញុំវិញម្តង ព្រោះតួអក្សរប្រហាក់ប្រហែលគ្នា បើទោះបីភរិយាខ្ញុំគាត់មិនអោយលុបចេញក៏ដោយចុះ ( Nisa > Ah Sinoh )»៕

លោក សាន​ផានិត​
លោក សាន​ផានិត​
កូនប្រុស លោក សាន ផានិត
ប្រពន្ធ​ និង កូន សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត