ភ្នំពេញ៖ តារាសម្ដែងកញ្ញា ម៉ាក សែនសូនីតា កំពុងតែមមាញឹក ក្នុងការថតរឿង«កូនពស់កេងកង» របស់ផលិតកម្មហង្សមាស ដែលកំពុងដំណើរការថតយ៉ាងរលូន។

ជាក់ស្ដែងក្នុងសាច់រឿង ពិតជាមានឈុតឆាក ជាច្រើនដែលអ្នកដឹកនាំ តម្រូវឲ្យតារាស្រីរូបនេះ សម្ដែងជាមួយសត្វពស់ដោយផ្ទាល់ ទៀតផង។

អ្វី ដែលគួរឲ្យសរសើរខ្លាំងនោះ ក្នុងចំណោមប្លង់ថតទាំងអស់ គឺមានប្លង់មួយ ដែលធ្វើឲ្យ កញ្ញា ម៉ាក សែនសូនីតា បន់អស់គុណម៉ែ គុណឪ ព្រោះតែត្រូវ ថតជាមួយសត្វពស់រាប់រយក្បាល គ្រាន់តែនឹកឃើញ ក៏គួរឲ្យញញើតដែរ។

ដោយក្នុងនោះកញ្ញា បានសរសេរថាបង្ហោះលើបណ្ដាញសង្គមថា៖« បន់ម៉ែ បន់ឳ អស់ហើយខ្ញុំ.... កូនពស់ជិត៥០០ក្បាល...ហុឺម ប្លង់កាប់ពស់ កូនពស់កេងកង»

យ៉ាងណាមិញ បើទោះជាមានឈុតឆាក ភិតភ័យ គួរឲ្យខ្លាច បែបនេះមែន ក៏តារាស្រី វ័យក្មេង រូបនេះ បានខិតខំ ប្រឹងប្រែងសម្ដែង អស់ពីលទ្ធភាព ដើម្បីផ្ដល់ជូនរូបភាព យ៉ាងជក់ចិត្តដល់អ្នកគាំទ្រ របស់ខ្លួនដែរ៕ 

ម៉ាក សែនសូនីតា ថតជាមួយសត្វពស់ ដោយផ្ទាល់
ម៉ាក សែនសូនីតា ថតជាមួយសត្វពស់ ដោយផ្ទាល់
ប្លង់ដែល ម៉ាក សែនសូនីតា ថតជាមួយពស់រាប់រយក្បាល

សារដែល ម៉ាក សែនសូនីតា បានបង្ហោះមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា