(ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់ អ្នកនាង ទូច ស្រីល័ក្ខ នរណាក៏ស្គាល់ដែរ ព្រោះនាងគឺជាតារាសម្ដែង និងជាតារាម៉ូដែលជួរមុខមួយរូប ដែលមានទេពកោសល្យមិនធម្មតា ដោយសារតែតារាសិល្បៈសម្បុរស្រអែមរូបនេះ មិនត្រឹមតែសម្ដែងភាពយន្ត មានការស័ក្តិសមនោះទេ ថែមទាំងអាចនិពន្ធបទចម្រៀង ច្រៀងយ៉ាងពីរោះទៀតផង ខណៈថ្មីៗនេះ នាងបានច្រៀនចម្រៀងពីដើម១បទ ដែលមានចំណងជើងថា «កន្សែងក្រហម» បានយ៉ាងពិរោះ។

ជាមួយនឹងការបញ្ចេញ នូវសំនៀងក្នុងបទមរតដើមប្រភេទចម្រៀងភ្លេងការ ដែលមានចំណងជើងថា «កន្សែងក្រហម»នេះ អ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានមិត្តក្នុងហ្វេសប៊ុក និងហ្វេនអ្នកគាំទ្រជាច្រើន សរសើរមិនដាច់ពីមាត់ ព្រោះបទពីដើមមិនមែនងាយស្រួលក្នុងការចម្រៀងនោះទេ ខណៈបទនេះអ្នកនាង ទូច ស្រីល័ក្ខ ច្រៀងដោយរលូន និងមានសំនៀងពីរោះរណ្ដំទៀតផង។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថាសំនៀងរបស់អ្នកម្ដាយកូនមួយ រូបនេះពីរោះដ៏កម្រិតណាស់នោះ សូមរីករាយសណ្ដាប់ជាមួយ khmertalking ទាំងអស់គ្នា៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ