ភ្នំពេញ៖ កាលពីថ្មីៗនេះ នីឡា តារាកំប្លែងវ័យក្មេង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែនាងបានបង្ហើបថា នាង និងគូដណ្តឹងបានចែកផ្លូវគ្នាយូរមកហើយ។

ជាក់ស្តែង ក្រោយពីតារាកំប្លែងរូបនេះ បានទម្លាយរឿងពិតជាមួយនឹងគូដណ្តឹង ដែលថាលោកមិនសូវខ្វល់ខ្វាយ ជាមួយនឹងការមិនយកចិត្តទុកដាក់នោះ អតីតគូដណ្តឹងរបស់នាង ក៏បានបញ្ចេញសារមួយយ៉ាងកម្សត់។ 

មិនបានប៉ុន្មានផង នីឡា តារាកំប្លែងសាច់ខ្លីរូបនេះ ក៏បានបង្ហោះសារមួយ ដូចជាចង់ផ្លែផ្កាទៅអ្នកណាម្នាក់ ដែលក្នុងនោះ នាងបានលើកឡើង ជាមួយនឹងរូបភាពដែលហាក់ដូចជាមមាញឹកជាមួយនឹងការងារ។ ក្នុងនោះនាងបាននិយាយថា៖

«រកតែពេលដេកគ្មាន មានពេលឯណាទៅអង្គុយនិយាយរឿងអត់ប្រយោជន៍ ខ្ញុំអត់ចេះសម្តែងនៅលើហ្វេសប៊ុកដូចគេទេ ចេះតេលេងនៅលើឆាក ..តែៗស្ករៗ ណា»៕

ក្រោយពីបានអានសាររបស់នីឡា រួច តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នីឡា តារាកំប្លែងវ័យក្មេង
សាររបស់នីឡា ដែលនាងបានបង្ហោះ
រូបដែលនីឡា បានបង្ហោះនៅក្នុងបណ្តាញសង្គម
រូបដែលនីឡា បានបង្ហោះនៅក្នុងបណ្តាញសង្គម
រូបដែលនីឡា បានបង្ហោះនៅក្នុងបណ្តាញសង្គម
រូបដែលនីឡា បានបង្ហោះនៅក្នុងបណ្តាញសង្គម
នីឡា និងអតីតគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា