អាមេរិក៖ ចាប់តាំងពី អតីតតារាសម្តែងស្រី នី មុល្លីកា បានបោះបង់ការងារសិល្បៈ ហើយទៅ រួមរស់ជាមួយនឹង ស្វាមីរួចមក គេសង្កេតឃើញថា នាងមានសុភមង្គលយ៉ាងពេញលេញ។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបាន ចំណងដៃអាពាហ៍ពិពាហ៍ដ៏ពិសេសផងដែរ ដែលជាកូនដ៏គួរឲ្យស្រលាញ់២នាក់។

នៅក្នុងនោះដែរ គេក៏ចាប់អារម្មណ៍ថា កូនក្រោយរបស់នាង ដែលទើបតែកើត គឺមានមុខមាត់ គួរឲ្យក្នាញ់ ដែលកាត់តាម អ្នកនាង នី មុល្លីកា ទាំងស្រុងតែម្តង ជាមួយនឹង ភ្នែកធំៗ និងមាត់តូចៗ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន ក៏បានគិតថា កូនរបស់នាងទី២ មុខដូចកូនកាត់ ទាំងដែលឪពុកម្តាយជា ជនជាតិខ្មែរទាំង២សោះ។

គួរបញ្ជាក់ផងដែរ អ្នកនាង នី មុល្លីកា ជាតារាសម្តែងដ៏លេចធ្លោម្នាក់ កាលពីប៉ុន្មានឆ្នាំមុន ដែលនាងតែងបានដើរជាតួឯក សឹងតែគ្រប់រឿង ហើយជាពិសេស រឿងដែលនាង ត្រូវគេចាប់អារម្មណ៍ និងល្បីល្បាញខ្លាំង គឺនាង «កុមារីអាយុ២៥ឆ្នាំ» ដែលក្រោយរឿងនេះ បានចាក់បញ្ចាំង តាមបណ្តារោងកុន គេសង្កេតឃើញថា សន្ទុះប្រជាប្រិយភាព កាន់តែខ្លាំងឡើង៕

នី មុល្លីកា ពេលសម្រាលកូនទី២
នី មុល្លីកា
កូនទី២ របស់ នី មុល្លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា