កូនទុកមួយឡែក! ខួបអាពាហ៍ពិពាហ៍១១ឆ្នាំ នី មុល្លីកា សុំស្វីតពីរនាក់ស្វាមី

//s9.kh1.co/19/19fa3d252be92bb29a8963ca0657a115e975f624.jpeg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ពេលវេលាដើរលឿនណាស់ ឆ្នាំនេះ នី មុល្លីកា និងស្វាមីដល់ខួបអាពាហ៍ពិពាហ៍១១ឆ្នាំបាត់។

អាមេរិក៖ ពិតណាស់ តារាសម្ដែងនិយមដើរតួកម្សត់អ្នកនាង នី មុល្លីកា បានផ្អាកពីការងារសិល្បៈច្រើនច្រើនមកហើយ។ ដោយបច្ចុប្បន្ននាងកំពុងរស់នៅឯប្រទេសអាមេរិក ជាមួយស្វាមី និងកូនប្រុសស្រីទាំងពីរ។ ពិតណាស់ ក្រោយដកឃ្លាពីការងារសិល្បៈ តារារូបនេះនៅតែមានហ្វេននឹកនា និងចង់ដឹងពីសុខទុក្ខនាងដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតគ្រួសារអ្នកនាង នី មុល្លីកា ពិតជាមានសុភមង្គល ពោរពេញដោយភាពរីករាយ។ ម្យ៉ាងស្វាមីតារារូបនេះ ពិតជាស្វាមីល្អ ចេះយកចិត្តទុកដាក់ ហើយបានផ្ដល់ភាពកក់ក្ដៅចំពោះនាងនិងកូនៗផងដែរ។ លើសពីនេះទៅទៀត តារាស្រីរូបនេះតែងតែបង្ហោះរូបភាពគ្រួសារលើបណ្ដាញសង្គម បង្ហាញពីស្នាមញញឹមក្នុងគ្រួសារជានិច្ច។ 

ជាក់ស្ដែង បើគិតតាំងពីពេលអ្នកនាង នី មុល្លីកា រៀបការរយៈពេល១១ឆ្នាំហើយ។ ក្រោយដល់ថ្ងៃខួបអាពាហ៍ពិពាហ៍១១ឆ្នាំភ្លាម តារារូបនេះ និងស្វាមីណាត់គ្នាទៅញាំអាហារយ៉ាងរ៉ូមែនទិកតែពីរនាក់។ ដោយរូបភាពនាងនិងស្វាមីបានបញ្ជាក់ឲ្យឃើញថាចំណងស្នេហាប្ដីប្រពន្ធនាងនៅតែរឹងមាំជាងមុន បើទោះបីមានកូនពីររួចក៏ពិតមែន៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង នី មុល្លីកា
អ្នកនាង នី មុល្លីកា
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងស្វាមី
នី មុល្លីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T