អាមេរិក៖ ពិតណាស់ តារាសម្ដែងនិយមដើរតួកម្សត់អ្នកនាង នី មុល្លីកា បានផ្អាកពីការងារសិល្បៈច្រើនច្រើនមកហើយ។ ដោយបច្ចុប្បន្ននាងកំពុងរស់នៅឯប្រទេសអាមេរិក ជាមួយស្វាមី និងកូនប្រុសស្រីទាំងពីរ។ ពិតណាស់ ក្រោយដកឃ្លាពីការងារសិល្បៈ តារារូបនេះនៅតែមានហ្វេននឹកនា និងចង់ដឹងពីសុខទុក្ខនាងដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតគ្រួសារអ្នកនាង នី មុល្លីកា ពិតជាមានសុភមង្គល ពោរពេញដោយភាពរីករាយ។ ម្យ៉ាងស្វាមីតារារូបនេះ ពិតជាស្វាមីល្អ ចេះយកចិត្តទុកដាក់ ហើយបានផ្ដល់ភាពកក់ក្ដៅចំពោះនាងនិងកូនៗផងដែរ។ លើសពីនេះទៅទៀត តារាស្រីរូបនេះតែងតែបង្ហោះរូបភាពគ្រួសារលើបណ្ដាញសង្គម បង្ហាញពីស្នាមញញឹមក្នុងគ្រួសារជានិច្ច។
ជាក់ស្ដែង បើគិតតាំងពីពេលអ្នកនាង នី មុល្លីកា រៀបការរយៈពេល១១ឆ្នាំហើយ។ ក្រោយដល់ថ្ងៃខួបអាពាហ៍ពិពាហ៍១១ឆ្នាំភ្លាម តារារូបនេះ និងស្វាមីណាត់គ្នាទៅញាំអាហារយ៉ាងរ៉ូមែនទិកតែពីរនាក់។ ដោយរូបភាពនាងនិងស្វាមីបានបញ្ជាក់ឲ្យឃើញថាចំណងស្នេហាប្ដីប្រពន្ធនាងនៅតែរឹងមាំជាងមុន បើទោះបីមានកូនពីររួចក៏ពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖