តារាចម្រៀងដ៏ល្បីល្បាញ របស់កូរ៉េ ដែលមានឈ្មោះថា ភី (PSY) ដែលបានច្រៀងនូវបទចម្រៀង Gangnam Style បានជាប់ជាចំណាត់ថ្នាក់ លេខមួយ ក្នុងចំណោម ៣០ប្រទេសនេះ ដែលពេលនេះ កំពុងតែទទួលភាពល្បីល្បាញយ៉ាងខ្លាំងក្លា នៅក្នុងវិស័យសិល្បះ។

យ៉ាងណាមិញ យោងទៅតាមគេហទំព័ររបស់សៀងហៃ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោក ភី ក៏បានចូលរួមក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយ ដែលមានឈ្មោះថា វ៊ីប៊ូ (Weibo) របស់ប្រទេសចិនផងដែរ។ អ្វីដែគួរឲ្យភ្ញាក់ផ្អើលនោះ គឺតារាចម្រៀងនេះទើបតែចុះឈ្មោះ បង្កើតគេហទំព័ររបស់ខ្លួនតែ ពីរទៅបីថ្ងៃសោះ ក៏មានអ្នកគាំទ្រលោក ចំនួន ២៣០,០០០ នាក់ នេះជាចំនួន អ្នកគាំទ្រដែល កាលពីមុនមិនដែលសោះ។ ទោះជាយ៉ាងណា តារារូបនេះ ត្រូវបានគេដឹងថាជាបុរសដែលមាន ប្រពន្ធ និងកូនពីរនាក់ទៅហើយ។

តើប្រិយមិត្ដជាអ្នកគាំទ្រ របស់ តារាចម្រៀង Gangnam Style ដែរ ឬទេ? សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]