(ភ្នំពេញ)៖ តារាសម្ដែងមុខមានមន្តស្នេហ៍ កញ្ញា ម៉ាក សែនសូនីតា ត្រូវបានគេដឹងថា ក្រៅពីការងារសិល្បៈ កំពុងតែមមាញឹកហើយនោះ នាងបានឆ្លៀតពេលបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួន គឺការបើកហាងលក់អាហារសមុទ្រស្រស់ៗ មានឈ្មោះថា «ផែសមុទ្រ» ដែលរហូតមកដល់ពេលនេះ ហាងរបស់នាង បានពង្រីកសាខាដល់ក្រុងតាខ្មៅហើយ ខណៈដែលក្នុងគម្រោង ហាងផែសមុទ្រ នឹងត្រូវពង្រីកគ្រប់ខណ្ឌទាំង១២ នៅក្នុងទីក្រុងភ្នំពេញ។

តារាដែលកំពុងចូលប្រឡូកស៊ប់ នៅក្នុងមុខជំនួញរកស៊ី ម៉ាក សែនសូនីតា បានឲ្យដឹងដែរថា តាមគម្រោងនាង និងលោកនីត ថៅកែផលិតកម្ម Angkor Picture នឹងចាប់ដៃគ្នា ពង្រីកឲ្យបាន១២ ទីតាំងសំខាន់ៗ នៅរាជធានីភ្នំពេញ ដូច្នេះទុនក្នុងមុខជំនួញមួយនេះ ចូលខ្ទង់កន្លះលានដុល្លារ ខណៈដែលហាងនីមួយៗ ចំណាយមិនតិចជាង៤ម៉ឺនដុល្លារនោះទេ។

ម៉ាក សែនសូនីតា អះអាងថា «ហាង ផែសមុទ្រ សាខាទី៣ គ្រោងនឹងបើកដំណើរក្នុងពេលឆាប់ៗ ស្ថិតនៅក្នុងទីតាំងម្ដុំទួលទំពូង ខណៈដែលនាងមានជំនឿចិត្តថា មុខជំនួញហាងអាហារសមុទ្រនេះ នឹងទទួលបានជោគជ័យខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា នាងក៏មិនបោះបង់អាជីពសិល្បៈចោលដែរ ដែលអំឡុងពេលនេះ ក្រៅពីមមាញឹក ក្នុងការពង្រីកមុខរបររកស៊ី នាងក៏ជាប់រវល់ថតភាពយន្តផងដែរ»។

ថៅកែស្រីហាងផែសមុទ្រ ម៉ាក សែនសូនីតា និយាយថា «ហាងផែសមុទ្រ សាខាទី២ នៅតាខ្មៅនេះ ធំទូលាយជាងសាខាទី១ ហើយសម្រាប់សេវាកម្ម គឺល្អដូចគ្នា។ ជាពិសេសនោះ មានអាហារសមុទ្រស្រស់ៗដែលយកមកពីខេត្តកែប និងខេត្តព្រះសីហនុ ហើយអតិថិជន អាចញ៉ាំនៅហាងក៏បាន ឬកុម្ម៉ង់យកទៅគេហដ្ឋានក៏បាន ជាមួយនឹងតម្លៃសមរម្យ។

ទីតាំងហាង ផែសមុទ្រ សាខាទី២ នេះ ជាដីរបស់ក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ ដោយពុំបានជួលគេទេ ហើយហាងនេះបានចំណាយទុនជាង៤ម៉ឺនដុល្លារ ដែលចូលហ៊ុនជាមួយបងស្រីបង្កើតរបស់ខ្ញុំ»។

សូមបញ្ជាក់ថា ការបើកសម្ពោធហាង «ផែសមុទ្រ» សាខាទី២ នៅក្រុងតាខ្មៅ របស់កញ្ញាម៉ាក សែនសូនីតា នាយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បើទោះបីពុំសូវមានវត្តមានតារាសិល្បៈក្ដី ប៉ុន្តែមានភ្ញៀវកិត្តិយសចូលរួម យ៉ាងច្រើនកុះករ ស្ទើរតែគ្មានតុអង្គុយ ខណៈដែលមានវត្តមានតារាចម្រៀង កំពុងមានប្រជាប្រិយភាព២រូប ចូលរួមបង្កបរិយាកាសយ៉ាងរីករាយ គឺ នាយចឺម និងកុមារ ពេជ្រ ថៃ៕

ហាងរបស់កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា