អាមេរិក៖ ពិធីការិនីរូបស្រស់អ្នកនាង លី ចាន់ដាលីស ហៅ អែនជី បានចាកចេញទៅរស់នៅប្រទេសអាមេរិក ជាមួយស្វាមី និងកូនៗជាទីស្រលាញ់របស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានធ្វើឱ្យតារាៗប្រុសស្រី ជាមិត្តសម្លាញ់មានការអាឡោះអាល័យអ្នកនាងយ៉ាងខ្លាំង។

នៅពេលទៅដល់ទឹកដីអាមេរិកភ្លាម អ្នកនាង អែនជី និងកូន ព្រមទាំងស្វាមី ក៏បានធ្វើដំណើរទៅលេងកម្សាន្ត នៅលើភ្នំព្រិលទឹកកកដ៏សែនត្រជាក់ភ្លែត យ៉ាងសប្បាយរីករាយ។

ឃើញសកម្មភាពរីករាយរាយរបស់អ្នកនាង អែនជី និងក្រុមគ្រួសារបែបនេះ ធ្វើឱ្យអ្នកគាំទ្រក៏សប្បាយរីករាយជាមួយដែរ ព្រមជាមួយនឹងការជូនពរជាច្រើន ទៅកាន់ពិធីការិនីរូបនេះ ឲ្យមានសេចក្តីសុខនៅលើទឹកដីថ្មី។

គួរឱ្យដឹងផងដែរថា ការចាកចេញរបស់ពិធីការិនី អែនជី ទៅរស់នៅប្រទេសអាមេរិក គឺមិនបានកំណត់ពេលវេលាជាក់លាក់ថាអ្នកនាង នឹងវិលត្រលប់មកស្រុកខ្មែរវិញនៅពេលណានោះទេ៕

ទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

អ្នកនាង អែនជី នៅកន្លែងព្រិលទឹកកក
អ្នកនាង អែនជី និងកូនស្រីលេងព្រិលទឹកកក
អ្នកនាង អែនជី និងកូនស្រីលេងព្រិលទឹកកក
អ្នកនាង អែនជី និងកូនស្រីលេងព្រិលទឹកកក
ស្វាមី និងកូនស្រីរបស់អ្នកនាង អែនជី
អ្នកនាង អែនជី និងកូនប្រុសស្រីទាំងពីរ
កូនប្រុសរបស់អ្នកនាង អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]