ភ្នំពេញ៖ កាលពីថ្ងៃទី១១ធ្នូ កន្លងទៅនេះ ពិធីការិនីរូបស្រស់ប្រចាំនៅក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍អ្នកនាង លី ចាន់ដាលីស ហៅ អែន ជី ស្រាប់តែបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅរស់នៅក្នុងប្រទេសអាមេរិក។

ហើយការចាកចេញនេះ អ្នកនាង អែនជី មិនបានទៅម្នាក់ឯងទេ គឺមានក្រុមគ្រួសាររបស់អ្នកនាង ទៅជាមួយគ្នាផងដែរ។

នៅក្នុងនោះឃើញមានពិធីការិនីរួមទ្រនំកញ្ញា ណាក់ ស្រីណា ក៏បានចូលរួមជូនដំណើរអ្នកនាង អែន ជី ដោយអាល័យ ព្រមទាំងពាក្យជូនពរជាច្រើនថា៖

«ថ្ងៃនេះបងស្រីជាទីស្រលាញ់ ធ្វើដំណើរចេញទៅរស់នៅលើទឹកដីថ្មីហើយ សូមឲ្យបង និងក្រុមគ្រួសារ ជួបតែសុខសុវត្ថិភាព មានសំណាងល្អ មានជោគជ័យគ្រប់ភារកិច្ច ហើយសូមឲ្យជីវិតគ្រួសាររបស់បងមានភាពឧត្តុងឧត្តមចម្រុងចម្រើន មានសេចក្តីសុខ និងភាពរីករាយឲ្យបានច្រើន ពួកយើងទាំងអស់គ្នានៅតែនឹកបង ពេលនេះមានអារម្មណ៍ថានឹកបងខ្លាំងណាស់ សង្ឃឹមថាមានពេលជួបជុំគ្នាដោយរីករាយ និងបានរួមការងារជាមួយគ្នាម្តងទៀត អរគុណណាស់នូវទឹកចិត្តដ៏ល្អរបស់បងដែលមានចំពោះប្អូន»

គួរឱ្យដឹងផងដែរថា ការចាកចេញចោលស្រុកកំណើតរបស់អ្នកនាង អែន ជី លើកនេះ មិនដឹងថានឹងត្រូវមកវិញនៅពេលណានោះទេ ដោយនៅលើហ្វេសប៊ុក គេឃើញមានមិត្តភក្តិអ្នកនាងជាច្រើននាក់ បានចូលរួមជូនពរឱ្យមានសុខសុវត្ថិភាពគ្រប់ពេលវេលាធ្វើដំណើរ ហើយជាពិសេស ពួកគេ ក៏មិនចង់ឲ្យនាងចាកចេញប៉ុន្មាននោះទេ ព្រោះតែក្តីស្រលាញ់ រាប់អានយ៉ាងជិតស្និទ្ធ រវាងពួកគេ និងនាង៕

ទស្សនារូបភាពខាក្រោម៖ 

សារនៅលើហ្វេសប៊ុករបស់កញ្ញា ណាក់ ស្រីណា ពេលជូនដំណើរអ្នកនាង អែន ជី ទៅអាមេរិក
កញ្ញា ណាក់ ស្រីណា ជូនដំណើរអ្នកនាង អែន ជី ទៅអាមេរិក
កញ្ញា ណាក់ ស្រីណា ជូនដំណើរអ្នកនាង អែន ជី ទៅអាមេរិក
មិត្តភក្តិជូនដំណើរអ្នកនាង អែន ជី ទៅអាមេរិក
មិត្តភក្តិជូនដំណើរអ្នកនាង អែន ជី ទៅអាមេរិក
មិត្តភក្តិជូនដំណើរអ្នកនាង អែន ជី ទៅអាមេរិក
មិត្តភក្តិជូនដំណើរអ្នកនាង អែន ជី ទៅអាមេរិក
អ្នកនាង អែន ជី ជាមួយស្វាមី ព្រមទាំងកូន
អ្នកនាង អែន ជី ជាមួយស្វាមី ព្រមទាំងកូន
អ្នកនាង អែន ជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]