ភ្នំពេញ៖ ពិធីការិនីចាស់វស្សា ប៉ុន្តែនៅតែទទួលបានប្រជាប្រិយភាពខ្លាំង អ្នកនាង គង់ សុជាតិ ទើបតែទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ គឺកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ជាមួយនឹងលោក ជា វិបុល ដែលមានឈ្មោះថា ជា សុជាតិនារី ហៅ ដូរី

យ៉ាងណាមិញ នៅពេលនេះ ក្មេងស្រីដ៏គួរឲ្យស្រលាញ់រូបនេះ មានអាយុ១១ខែហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ដូរី នាងទើបតែមានអាយុមិនទាន់មួយខួបផង តែនាងចេះនិយាយ ដោយឆ្លើយពាក្យថា “ច៎ា” តបទៅកាន់ម្តាយរបស់នាង។

ទាំងនេះបានបង្ហាញឲ្យឃើញថា កូនស្រីពៅរបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល មិនត្រឹមតែគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែនាងពិតជាឆ្លាតមែនទែន ដែលអាចធ្វើបែបនេះបាន ទាំងដែលនាងទើបតែមានអាយុ១១ខែ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជាមួយកូនស្រីពៅ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ជាមួយកូនស្រីពៅ
ដូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល