ភ្នំពេញ៖ អតីតតារាសម្តែងស្រី បេនី យាំុង ដែលទោះបីចាកឆ្ងាយពីសង្គមសិល្បៈមែនពិត តែប្រជាប្រិយភាពនៅតែមាន ហើយជាពិសេស មុខជំនួញរកសីុជាប្រចាំថ្ងៃរបស់នាង គឺកាក់កប និងជោគជ័យខ្លាំងណាស់ តាមរយៈការគាំទ្រពីសំណាក់បងប្អូនទូទាំងបណ្តាខេត្ត ក្រុង។

ម៉្យាងវិញទៀត បេនី យាំុង ត្រូវបានចាត់ទុកថាជាតារាស្រីវ័យក្មេង មានរូបសម្រស់ស្រស់ស្អាត និងមានរាងឡូយមិនធម្មតាទៀតផង រហូតធ្វើឲ្យនារីៗមួយចំនួនមានការច្រណែននឹងនាង។

ដោយឡែក មួយរយៈពេលក្រោយមកនេះ គេសង្កេតឃើញអតីតតារាសម្តែងស្រីមួយរូបនេះមានមុខមាត់ប្លែកជាងមុន ដោយនាងបានទៅធ្វើការកែទម្រង់ច្រមុះ ឲ្យស្រួចជាងមុន។

ដែលនេះជាហេតុធ្វើឲ្យមានអ្នកគាំទ្រមួយចំនួនខ្លះ សរសើរពីសម្រស់កើនឡើងរបស់នាង ប៉ុន្តែក៏មានអ្នកខ្លះទៀតមានចម្ងល់ចោទសួរ ព្រោះពួកគេយល់ថានាងមានច្រមុះស្រួច និងស្អាតស្រាប់ហើយ ហេតុអ្វីទៅកែកុនបន្ថែមទៀត៕ 

បេនី យាំុង
រូបភាព បេនី យាំុង កែច្រមុះឲ្យស្រួចជាងមុន
រូបភាព បេនី យាំុង កែច្រមុះឲ្យស្រួចជាងមុន
រូបភាព បេនី យាំុង កែច្រមុះឲ្យស្រួចជាងមុន
រូបភាព ពេលកែហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង