(ភ្នំពេញ)៖ ការធ្វើអំពើល្អរមែង ជួបនឹងអំពើល្អស្នងមកវិញ ខណៈសិល្បករ -សិល្បការិនីខ្មែរ ៦ដួង បានធ្វើឲ្យមហាជន កោតសរសើរជាខ្លាំង ដោយសារតែការធ្វើសកម្មភាពល្អៗជាច្រើន ដើម្បីសង្គម ដូចជាប្រឆាំងនឹងអំពើពុករលួយជាដើម។ យ៉ាងណាមិញ តារាចម្រៀង និងតារាសម្ដែងទាំង ៦ដួងនោះ គឺទទួលបានគ្រឿងឥស្សរិយស ដោយសារតែការធ្វើសកម្មភាពប្រឆាំង នឹងអំពើពុករលួយ។

ជាការពិតណាស់ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ មានសិល្បករ -សិល្បការនី៦ដួង បានចូលរួមអបអរសាទរ ទិវាជាតិ-អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «បេះដូងគ្រូពេទ្យ បេះដូងប្រជាជន» ដែលកម្មវិធីនេះ ធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ បន្ទាប់ពីបានធ្វើការសម្តែងរួច គេសង្កេតឃើញថាសិល្បករ និងសិល្បការនីល្បីៗ ៦រូបនោះ ទទួលបាននូវគ្រឿងឥស្សរិយស ដោយសារតែការបង្ហាញនូវសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមប្រឆាំងនឹងអំពើពុករលួយ។

គួរបញ្ជក់ផងដែរថា សិល្បករ-សិល្បការិនី ទាំង៦ដួងនេះរួមមាន កញ្ញា មាស សុខសោភា, អ្នកនាង សុគន្ធ និសា, អ្នកនាង ញឹម ច័ន្ទថន, កញ្ញា សុខ ពិសី លោក ខាន់ ជេម និងលោក ខេម ដោយក្នុងនោះក៏មានតារាកំប្លែងក្រុមលោកតា វ៉ិច ទ័រ ក៏ទទួលបាននូវគ្រឿងឥស្សរិយសផងដែរ គឺនាយគ្រឿន៕

និសា និង មាស សុខ សោភា
តារាជាច្រើន ចូលរួម
ញឹម ច័ន្ទថន សុខ ពិសី និង មាស សុខសោភា

ប្រភព៖ khmertlaking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម