ភ្នំពេញ៖ ក្រោយពីក្លាយ ជាម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១ រួចមក ពេជ្រ ថៃ កាន់តែមានហាងឆេងកើបលុយ និងមានកម្មវិធីធំៗ អញ្ជើញប្អូនឲ្យចូលរួមកាន់តែច្រើន ស្ទើរតែរកពេលសម្រាកសឹងមិនបាន។

ប៉ុន្តែទោះបីជារវល់យ៉ាងណា ក៏ពេជ្រ ថៃ មិនបានបោះបង់ការសិក្សាចោលនោះដែរ ដែលកាលពីម្សិលមិញនេះ រូបគេ បានចូលរៀននៅសាលា ក្នុងរាជធានីភ្នំពេញ។

ចំពោះដំណឹងនេះ បានធ្វើឲ្យ គ្រប់គ្នា មានការភ្ញាក់ផ្អើល ព្រោះធ្លាប់តែគិតថា​ តារាចម្រៀងវ័យក្មេងរូបនេះ អាចនឹងទៅរៀន នៅសាលាតាមខេត្ត ព្រោះកាលពីមុន រូបគេ ជាសិស្សសាលា ក្នុងខេត្ត បាត់ដំបង។

ប្រភពជិតស្និទ្ធ បានប្រាប់ខ្មែរឡូតថា ពេជ្រ ថៃ ចូលរៀនថ្នាក់ទី៨ នៅវិទ្យាល័យ ទួលស្វាយព្រៃ ដោយសារតែ ផ្ទះរបស់គេ ជាប់សាលា ទើបសម្រេចចិត្ត រៀននៅទីនោះតែម្តង។ តាមការពិតទៅ សាលារៀន គឺគេចាប់ផ្តើម ចូលរៀន តាំងពីប៉ុន្មានខែមុនមកម្ល៉េះ តែបែរជា ពេជ្រ ថៃ ទើបតែចូលរៀន ហើយរូបគេ ក៏មានការបារម្ភផងដែរ ខ្លាចរៀនមិនទាន់គេ។ ប៉ុន្តែចំពោះព័ត៌មានផ្សេងៗ ទាក់ទងនឹង ការរស់នៅ ឬជីវិតឯកជន គឺពេជ្រ ថៃ មិនបានប្រាប់នោះទេ បើទោះបី មានការជីកសួរនាំប៉ុណ្ណាក៏ដោយ។

ជាពិសេស វត្តមានរបស់ពេជ្រ ថៃ ធ្វើឲ្យសិស្សរួមថ្នាក់ មានការចាប់អារម្មណ៍ខ្លាំង ព្រោះថា រូបគេ ជាក្មេងម្នាក់ រួសរាយ  និយាយលេចសើចច្រើន ចេះដឹងចាស់ទុំ គួរឲ្យស្រលាញ់ តែនៅពេលរៀន គឺរូបគេ យកចិត្តទុកដាក់ខ្ពស់ ពេលលោកគ្រូពន្យល់មេរៀន៕

រូបភាព៖ ផ្តល់ឲ្យ

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ រៀននៅសាលា ទួលស្វាយព្រៃ
ពេជ្រ ថៃ រៀននៅសាលា ទួលស្វាយព្រៃ
ពេជ្រ ថៃ រៀននៅសាលា ទួលស្វាយព្រៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ