ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក ប៉ែន ចំរុង ពិធីករដ៏ល្បីឈ្មោះម្នាក់ បានសម្រេចចិត្តចង់បួសធ្វើជាព្រះសង្ឃនៅវត្ត ដែលស្ថិតនៅខេត្ត បាត់ដំបង ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលថា មានរឿងអ្វីដល់ថ្នាក់លោកធ្វើបែបនេះ។

យោងតាមរយៈវីដេអូ របស់លោកតាំង គីមសួរ បានបង្ហោះវីដេអូមួយដែលទាក់ទង និងចង់ដឹងមូលហេតុអ្វី ឫខូចចិត្តរឿងអ្វី បានជា ពិធីកររូបស្រស់ម្នាក់នេះ ដាច់ចិត្តបួសយ៉ាងដូច្នោះ។ 

លោកប៉ែន ចំរុង

ដោយនៅក្នុងវីដេអូនោះលោកប៉ែន ចំរុងបានរៀបរាប់កាន់តែច្បាស់ថា តាមពិតលោក ពិតជាចង់បួសធ្វើជាសង្ឃពិតប្រាកដមែន ហើយនេះគឺជាបំណងមួយរបស់លោកនៅថ្ងៃមួយ ដែលជាការបួសសងគុណមាតាបិតារបស់លោក ដោយសារតែបច្ចុប្បន្នលោកកំពុងតែមមាញឹក នៅក្នុងការងារទើបមិនបានបួសក្នុងពេលនេះ។ ហើយចំពោះពាក្យចចាមអារ៉ាម ដែលថា លោកបួសព្រោះតែ ខូចចិត្ត គឺជារឿងមិនពិត។

គួរបញ្ជាក់ផងដែរថា ដោយការពិតលោកធ្វើដំណើរមកកាន់វត្ត « សុវណ្ណគីរីមុនីសុខារាម ហៅ វត្តព្រះគោព្រះកែវ» នេះដោយសារតែលោកបាននាំនូវថវិកាមួយចំនួន មក ចូលបច្ច័យកសាងវត្ត៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

លោកប៉ែន ចំរុង ពេលទៅវត្ត«សុវណ្ណគីរីមុនីសុខារាម ហៅ វត្តព្រះគោព្រះកែវ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង