ភ្នំពេញ៖ មិនទាន់ដល់ថ្ងៃខួបកំណើតស្រួលបួលផង តារាចម្រៀងស្រី ដែលនិយមលេងស្ទីលបរទេស កញ្ញា ទេព បូព្រឹក្ស ត្រូវកម្លោះសង្ហា ដេវីត ជូនកាដូ ទូរស័ព្ទ Iphone X ថ្មីស្រឡាងមួយគ្រឿងទៅហើយ។

ប៉ុន្ដែអ្វីដែលគួរឲ្យច្រណែនជាងនេះទៀតនោះ កាលពីម្សិលមិញនេះ ម្ចាស់បទ «ចឹកមួយ» រូបនេះ ក៏បានបង្ហោះរូបនាឡិកាដៃម៉ាកល្បី ដែលមានតម្លៃខ្ពស់ ក្នុងបណ្ដាញសង្គម ថែមទាំងសរសេររៀបរាប់ ស្ដែងពីអារម្មណ៍រំភើប ដែលកញ្ញាទទួលកាដូជាលើកទី២ ពីដៃគូចម្រៀងខ្លួន ពោលគឺលោក ដេវីត តែម្ដង។

ក្នុងនោះកញ្ញា ក៏បាន សរសេរថា៖ « My second gifts from dit way Ngoun Chan Davith អត់មានពាក្យអីន​ិយាយទេ ក្រៅពីចង់ប្រាប់ថារំភើប ស្មានគេឲ្យខ្ចីពាក់ដឹងអីគេធ្វើឲ្យសោះ គេថាធ្វើឲ្យមួយដែល កុំឲ្យច្រណែន Thank thank thank thank សង្ហាហើយចិត្តល្អទៀតកូនគេ ជាពិសេសអរគុណ @seng Chenda Ra Rith ម៉ូតយ៉ាងមិចក៏ធ្វើដូចដែរ»

ទង្វើនេះបង្ហាញច្បាស់ណាស់ថា អ្នកទាំងពីរមិនត្រឹមតែជាដៃគូចម្រៀងដ៏ល្អទេ ចំណែកទំនាក់ទំនងក្រៅការងារ ក៏ស្និទ្ធស្នាលមិនធម្មតាដែរ៕ 

លោក ដេវីត និង កញ្ញា បូព្រឹក្ស
លោក ដេវីត និង កញ្ញា បូព្រឹក្ស
លោក ដេវីត និង កញ្ញា បូព្រឹក្ស
លោក ដេវីត និង កញ្ញា បូព្រឹក្ស
លោក ដេវីត និង កញ្ញា បូព្រឹក្ស
កាដូទី១ ដែលលោក ដេវីត ជូន កញ្ញា បូព្រឹក្ស
កាដូទី២ ដែលលោក ដេវីត ជូន កញ្ញា បូព្រឹក្ស
លោក ដេវីត និង កញ្ញា បូព្រឹក្ស
លោក ដេវីត និង កញ្ញា បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត