ភ្នំពេញ៖ តារាកំប្លែងវ័យក្មេង នីឡា ដែលមានរូបឆោមស្រស់ស្អាតកំពុងតែមានប្រជាប្រិយភាពខ្លាំង ដែលទស្សនិកជនបានដឹងយ៉ាងច្បាស់ថា នាងគឺជាកូនស្រីសំណព្វចិត្តរបស់ លោក តា វ៉ិចទ័រ។

ទន្ទឹមទៅនឹងភាពជោគជ័យ នៅក្នុងវិស័យសិល្បៈ របស់តារាស្រីរូបនេះ កាន់តែមានភាពល្បីល្បាញខ្លាំងឡើង ស្របជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ជាក់ស្តែងតាមរយៈគណនី IG របស់នាងបានបង្ហោះរូបមួយសន្លឹក ដែលនាងបានស្លៀកនូវរូបយ៉ាងវែង ធ្វើឲ្យអ្នកគាំទ្រមួយចំនួន លាន់មាត់សរសើរមិនដាច់ពីមាត់ នៅពេលបានឃើញសម្រស់របស់នាង ស្លៀកឈុតកូនក្រមុំដ៏ស្រស់ស្អាតមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន បានសរសើរពីសម្រស់របស់តារាស្រីវ័យក្មេងរូបនេះថា ស្រស់ស្អាតដូចព្រះនាងយ៉ាងដូច្នោះដែរ ជាមួយនឹងការតុបតែងខ្លួនបែបកូនក្រមុំបែបនេះ៕ 

នីឡា តារាកំប្លែង
នីឡា តារាកំប្លែង
នីឡា តារាកំប្លែង
នីឡា តារាកំប្លែង
នីឡា តារាកំប្លែងពេលស្លៀកឈុតកូនក្រមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា