ភ្នំពេញ៖ តារាចម្រៀងស្រី ល្បីក្នុងពិភពសិល្បៈ ជាច្រើនឆ្នាំ អ្នកនាង ពេជ្រ សោភា បច្ចុប្បន្ន កាន់តែទទួលបានការគាំទ្រពីសំណាក់ ទស្សនិកជន ខ្លាំងឡើងគួរឲ្យភ្ញាក់ផ្អើល។

ប៉ុន្តែអ្វីដែលប្លែកនោះ មួយរយៈចុងក្រោយនេះ ម្ចាស់បទ«ស្រលាញ់ត្រង់ណា» អ្នកនាង ពេជ្រ សោភា តែងតែបង្ហាញអារម្មណ៍ ហត់នឿយ អន់ចិត្ត តាមរយៈការបង្ហោះសារ លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ។

ជាក់ស្ដែង សូម្បីតែម្សិលមិញនេះ ក៏អ្នកនាង បានសរសេរសារមួយយ៉ាងខ្លីថា៖ «ខ្ញុំអស់ចិត្តហើយ ហួសហេតុពេកហើយ ការទ្រាំរបស់មនុស្សមានកំណត់ អស់អារម្មណ៍ខំក៏អត់ន័យ»

គ្រាន់តែអាន សារនេះហើយ ក៏មានអ្នកគាំទ្រជាច្រើន នឹកឆ្ងល់ថា តើ ពេជ្រ សោភា ហត់ចិត្ត ជាមួយនឹងអ្នកណាទៀតហើយ ទើបបង្ហោះសារប្លែកៗបែបនេះ?

យ៉ាងណាមិញ ក្នុងអត្ថន័យសារខាងលើ តារាស្រី រូបនេះ ក៏មិនបានបង្ហើបថាជាបុគ្គលណា ច្បាស់នោះឡើយ ដូច្នេះយើងមានតែរង់ចាំការបញ្ជាក់ពីសាមីខ្លួនតែប៉ុណ្ណោះ៕ 

តារាចម្រៀងស្រី ល្បីក្នុងពិភពសិល្បៈជាច្រើនឆ្នាំ អ្នកនាង ពេជ្រ សោភា

សារ ដែលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា