ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះកញ្ញា នី មុនីនាថ ត្រូវបានអតតីគូដណ្តឹងរបស់ខ្លួន គឺលោក អ៊ឹង សូឡាង ដាក់ពាក្យបណ្តឹងទៅតុលាការពីបទឆបោក និងរំលោភលើ សេចក្តីទុកចិត្ត ដោយទាមទារសងជំងឺចិត្តនូវទឹកប្រាក់ជាច្រើនម៉ឺនដុល្លារ។ 

រូបភាពផ្អែមល្ហែមរបស់កញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង ជាគូស្នេហ៍

ប៉ុន្តែរហូតរមកដល់ពេលនេះកញ្ញា នី មុនីនាថ មិនទាន់ចូលបង្ហាញខ្លួនតុលាការតាមការកោះហៅនៅឡើយនោះទេ ដោយមានព័ត៌មានលេចឮថានាងបានគេចខ្លួនទៅអាមេរិក។

ក្នុងនោះដែរ ពេលឃើញព័ត៌មានក្នុងស្រុកចុះផ្សាយថាកញ្ញាបានចេញទៅក្រៅប្រទេសដូច្នេះ នាងក៏បានអះអាងដូច្នេះថា៖ «នាងខ្ញុំ នី មុនីនាថ សូមបញ្ចាក់ថានាងខ្ញុំគ្មានគេចទៅណាទេនាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតីតគូដណ្ដឹងរបស់នាងខ្ញុំទេ ដែលគាត់មិននៅក្នុងប្រទេសកម្ពុជា អ៊ីចឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់ បងមកកម្ពុជាមកណា៎អូនចាំបង)»។  

សាររបស់កញ្ញា នី មុនីនាថ ឆ្លើយតបទៅលើការចុះផ្សាយពីសារព័ត៌មាននៅក្នុងស្រុក

ទន្ទឹមនឹងនេះ លោក អ៊ឹង សូឡាង ដែលត្រូវជាអតតីគូដណ្តឹងកញ្ញា នី មុនីនាថ ក៏បានឆ្លើយតបមកវិញ នៅលើហ្វេសប៊ុករបស់ខ្លួនដែរ ដែលបង្កប់នូវអត្ថន័យធ្ងន់ៗ។ 

សាររបស់លោក អ៊ឹង សូឡាង ដែលបានឆ្លើយតបទៅកាន់កញ្ញា នី មុនីនាថ

ពេលនេះរឿងក្តីរបស់អ្នកទាំងពីរ​ ត្រូវបានមហាជនមួយចំនួន ជាពិសេសគឺអ្នកគាំទ្ររបស់កញ្ញា នី មុនីនាថ ផ្ទាល់ ក៏កំពុងតែតាមដានយ៉ាងខ្លាំងផងដែរថា តើអតីតគូស្នេហ៍មួយគូនេះ អាចបញ្ចប់ជម្លោះក្នុងរឿងក្តីរបស់ខ្លួនដោយរបៀបណា? 

រូបភាពផ្អែមល្ហែមរបស់កញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង ជាគូស្នេហ៍
រូបភាពផ្អែមល្ហែមរបស់កញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង ជាគូស្នេហ៍
រូបភាពផ្អែមល្ហែមរបស់កញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង ជាគូស្នេហ៍
រូបភាពផ្អែមល្ហែមរបស់កញ្ញា នី មុនីនាថ និងលោក អ៊ឹង សូឡាង ជាគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ