ភ្នំពេញ៖ នាពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក សីហា ទើបតែទទួលបាន ដំណឹងដ៏រំភើបមួយ ដែលអ្នកទាំងពីរនឹងមានសមាជិកថ្មី នៅក្នុងគ្រួសាររបស់ពួកគេក្នុងពេល ឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ  គេតែងតែសង្កេតឃើញថា ពួកគេតែងមានភាពផ្អែមល្អែមជាមួយគ្នាជានិច្ច ដែលធ្វើឲ្យ មហាជនមួយចំនួន លួចច្រណែនយ៉ាងខ្លាំង។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងមង្គលការរបស់ តារាស្រីជួរមុខ អ្នកនាង សុគន្ធ និសា វិញ គេក៏បានឃើញវត្តមានរបស់អ្នកទាំងពីរ នៅក្នុងពិធីនោះដូចគ្នា ប៉ុន្តែអ្វីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើល និងរំភើបនោះ គឺលោកសីហា បានថ្នមប្រពន្ធរបស់ខ្លួន ខ្លាំងមែនទែន សូម្បីតែ អ្នកនាង គង់ ចាន់ស្រីមុំ ដើរ ក៏លោកទប់នាងពីក្រោយដែរ ព្រោះលោកខ្លាច ប៉ះពាល់កូនក្នុងផ្ទៃរបស់នាង ដែលមានអាយុជាង៦អាទិត្យទៅហើយនេះ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញដូច្នេះហើយ មហាជនមួយចំនួន ពិតជា កោតសរសើរដល់ លោកសីហា ដែលជាស្វាមីដ៏គំរូម្នាក់ ចេះថ្នាក់ថ្នមប្រពន្ធគ្រប់សព្វ ដែលស្វាមីគ្រប់រូបគួរតែយកគំរូតាម៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សកម្មភាពលោកសីហានិង ស្រីមុំ ដែលក្រុមការងារខ្មែរឡូត ថតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ