សៀមរាប៖ តារាចម្រៀង ព្រាប សុវត្ថិ មានឈ្មោះបោះសម្លេងអស់ជាច្រើនឆ្នាំកន្លងមកហើយនៅក្នុងសង្គមសិល្បៈ ហើយបច្ចុប្បន្នលោក ក៏ជាតារាចម្រៀងមួយដួងរបស់ផលិតកម្មយក្សរស្មីហង្សមាស ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីមហាជនទូទៅ។

មិនត្រឹមតែជាកំពូលតារាចម្រៀង មានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ប៉ុណ្ណោះទេ លោក ព្រាប សុវត្ថិ ក៏នៅមានកូនប្រុសចំនួន៣រូបថែមទៀត ដែលសុទ្ធតែមានសម្រស់ស្រស់សង្ហាទាំងអស់ផងដែរ។ 

កូនប្រុសរូបសង្ហាទាំងបីនាក់ និងលោក ព្រាប សុវត្ថិ

ហើយកាលពីម្សិលមិញនេះ កម្លោះទាំង៣នាក់ ក៏បានធ្វើដំណើរទៅកាន់ទឹកដីអង្គរយ៉ាងស្ងាត់ៗ ដែលធ្វើឲ្យ អ្នកនៅទីនោះ មានការចាប់អារម្មណ៍ និងនាំគ្នាមើលគ្រប់គ្នា ជាមួយនឹងការតែងខ្លួនយ៉ាងសង្ហារបស់ពួកគេ។

ថ្វីត្បិតតែ មិនទាន់ឈានជើងចូលប្រឡូកនៅក្នុងសង្គមសិល្បៈ ឱ្យបានពេញលេញនៅឡើយ ប៉ុន្តែកូនប្រុសទាំង៣នាក់របស់តារាចម្រៀង ព្រាប សុវត្ថិ តែងទទួលបាននូវប្រជាប្រិយភាពដោយមានអ្នកនិយមចូលចិត្តយ៉ាងខ្លាំង ជាពិសេសគឺមិត្តៗយុវវ័យតែម្តង៕

ទស្សនារូបភាពខាងក្រោម៖

កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសទាំងបីនាក់របស់លោក ព្រាប សុវត្ថិ
គ្រួសារលោក ព្រាប សុវត្ថិ
ភរិយា និិងកូនប្រុសលោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ