ភ្នំពេញ៖ ជាការពិតណាស់ ប្អូនស្រីសម្លេងពិរោះ សុខ សុជាតា តែងតែមានវត្តមានច្រៀងជាមួយនឹងមេក្រុម កញ្ញាឱក សុគន្ធកញ្ញា ជានិច្ចជាពិសេសនៅក្នុងកម្មវិធីធំៗតែម្តង។

ជាក់ស្តែង នាពេលម្សិលមិញនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដឹកដៃកូនក្រុម ប្អូនស្រី សុខ សុជាតា ឡើងឆាកនៅខេត្តកំពង់ចាម ជាមួយនឹងបទចម្រៀងជាច្រើនបទ ធ្វើឲ្យអ្នកនៅទីនោះរាំហុយដីតែម្តង ជាមួយនឹងបទ «Super មាន់»

ដោយឡែក សុជាតា អភិវឌ្ឍន៍ខ្លួនជានិច្ច ជាពិសេសចាប់តាំងពីការប្រកួតត្រូវបានបញ្ចប់ ប្អូនស្រី ក៏តែងមានឱកាសច្រៀងចម្រៀងជាមួយនឹងកញ្ញា សុគន្ធកញ្ញា រហូត។

យូរទៅៗ ក៏មានអ្នកគាំទ្រមួយចំនួនគិតថា សម្លេងរបស់អ្នកទាំងពីរពិតជាស៊ីគ្នាមែនទែន ទោះបីជា សុជាតា នៅក្មេងក្តី និងអាចក្លាយជាដៃគូច្រៀងបានយ៉ាងសាកសមទៀតផង៕

សូមទស្សនាវីដេអូខាងក្រោមនេះ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ៖ 

ប្អូនស្រី សុខ សុជាតា
កញ្ញាឱក សុគន្ធកញ្ញា
ប្អូនស្រី សុខ សុជាតា និងកញ្ញាឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា