ភ្នំពេញ៖ ការស្វែងរកលើកដំបូងសម្រាប់កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧ ត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹម៣ម៉ោង ដែលគ្រងមកុដដោយកញ្ញា សៅ សូត្រទំរង់ពេជ្រ, មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

និស្សិតស្រីវ័យ២៣ឆ្នាំរូបនេះ កំពុងសិក្សាជំនាញភាសាអង់គ្លេស (TESOL) ដែលពោរពេញដោយក្ដីសង្ឃឹម និងទទួលបានជ័យជំនះពីកញ្ញាឯក១៩រូបផ្សេងទៀត ហើយទទួលបានសិទ្ឋក្នុងការតំណាងអោយប្រទេសកម្ពុជា ចូលរួមការប្រកួតក្នុងកម្មវិធីបវរកញ្ញាសាកលវិទ្យាល័យពិភពលោកអន្តរជាតិ២០១៧ វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅឯសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧

ជ័យលាភីផ្សេងទៀត កញ្ញា សំណាង អាលីនា ក៏មកពីសាកលវិទ្យាល័យបញ្ញសាស្រ្តកម្ពុជា ដែលបានឈ្នះជាជ័យលាភីលេខ២ រឺ កញ្ញាឯកគុណធម៌ និងកញ្ញាឯកគ្រងឈុតប្រពៃណីខ្មែរស្រស់ស្អាតជាងគេបានទៅលើកញ្ញា ឡៃ ដាលីន មកពីសាកលវិទ្យាល័យកម្ពុជា បានឈ្នះជាកញ្ញាឯកកាយសម្បទាមាំមួន (ជ័យលាភីលេខ៣), កញ្ញា លី សុខភីរីកា មកពីសាកលវិទ្យាល័យមេគង្គកម្ពុជា ជាប់ជ័យលាភីកញ្ញាឯកសន្តិភាព (ជ័យលាភីលេខ៤) និងកញ្ញា លឹម ណយ មកពីសាកលវិទ្យាល័យវេស្ទើន ជាប់ជាជ័យលាភីកញ្ញាឯកស្ម័គ្រចិត្ត(ជ័យលាភីលេខ៥)។

ព្រឹត្តិការណ៏ដ៏ត្រចះត្រចង់មួយនេះ បានចូលរួមដោយឥស្សរជនជាន់ខ្ពស់ជាច្រើន និងតំណាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសមាជិកនៃគណកម្មាធិការរៀបចំការប្រកួតកម្មវិធីកញ្ញាឯកសាកលវិទ្យាល័យពិភពលោកមកពីប្រទេសកូរ៉េ។ ក៏មានការចូលរួមដោយភ្ញៀវពិសេសជាច្រើនមកពីក្រុមហ៊ុនធំៗ និងម្ចាស់អាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេស។

នេះជាលើកទី២៨ហើយ នៃការស្វែងរកកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ត្រូវបានកំពុងជ្រើសរើសអ្នកតំណាងទីភ្នាក់ងារ PEACE CORPS ក្នុងគោលដៅលើកម្ពស់សន្តិភាពពិភពលោកតាមរយៈ “ចលនាសន្តិភាពសម្រាប់ការបង្រួបបង្រួមពិភពលោក”។ “ក្នុងពិភពលោកមួយ មនុស្សធម៌ ប្រៀបបានដូចជាបងប្អូនប្រុសស្រី” “ចលនាបរិស្ថាននៃមនុស្សធម៌ដើម្បីរស់នៅលើភពផែនដី” សូមអបអរសាទរម្ចាស់ជ័យលាភី!

សូមតាមដានម្ចាស់ជ័យលាភីកញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧ និងដំណើរការនៃការប្រកួតផ្ដាច់ព្រ័ត្រកញ្ញាឯកសាកលវិទ្យាល័យពិភពលោកតាមរយៈទំព័រហ្វេសប៊ុកផ្លូវកា៍រណ៍ @WorldMissUnversityCambodia៕

កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧
កញ្ញាឯកសាកលវិទ្យាល័យពិភពលោក-កម្ពុជា២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]