ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ហើយក៏ជាអតីតបេក្ខភាព The Voice Cambodia កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ប៉ាច គីមមួយ និងកញ្ញា ឈីន រតនៈ កំពុងតែទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់មហាជន ទូទាំងប្រទេស ដោយសារតែ សមត្ថភាព និងស្ទីលប្លែកៗរបស់ពួកគេ រៀងៗខ្លួន។

ដោយឡែក នាពេលម្សិលមិញនេះ អ្នកទាំងបីបានចាប់ដៃច្រៀងរួមគ្នា អង្រួនឆាកតន្រ្តីមួយ ឲ្យកក្រើក និងធ្វើឲ្យអ្នកគាំទ្ររំភើប និងប្លែកអារម្មណ៍ខ្លាំងមែនទែន ពេលដែលឃើញពួកគេ ច្រៀងចម្រៀងរួមគ្នា នៅលើឆាកតែមួយ។

គួបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលអ្នកទាំងបី មានសកម្មភាពរួមគ្នាបែបនេះ នៅលើឆាក ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេពិតជាទទួលការគាំទ្រខ្លាំងមែនទែន ពីទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់៕

ចង់ដឹងថា អ្នកទាំង៣ ច្រៀងរួមគ្នាពិរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោមនេះ៖ 

កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា ប៉ាច គីមមួយ
កញ្ញា ឈីន រតនៈ
អ្នកទាំង៣ច្រៀងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ