ភ្នំពេញ៖ តួឯកសំខាន់នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» កញ្ញា សុគន្ធ និសា និង លោក ឆន សុវណ្ណរាជ កំពុងតែអង្រួនអារម្មណ៍ទស្សនិកជន ស្ទើរតែទប់ទឹកភ្នែកមិនបាន នៅក្នុងរឿងភាគ ដែលពួកគេកំពុងសម្តែង។

ដោយឡែក នៅយប់ម្សិលមិញនេះ ផេកហ្វេសប៊ុក Hang Meas Khmer Drama ដែលជាផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះវីដេអូមួយ ដែលឲ្យតួឯកទាំងពីរដួងនេះ និយាយអំពីផលលំបាករបស់ពួកគេ អំឡុងពេលថតរឿងភាគមួយនេះ។

ឈុតនៅក្នុងរឿង «សិសិររដូវក្នុងបេះដូង»

ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបនោះផងដែរ លោក ឆន សុវណ្ណរាជ បាននិយាយថា៖ “អ្វីដែលធ្វើឲ្យលោកពិបាកបំផុតនោះ គឺលោកត្រូវប្រើសម្លេងផ្ទាល់ ទន្ទេញប៉ារ៉ូលឲ្យចាំហើយនិងជាពិសេសនោះ ត្រូវដាក់មនោសញ្ចេតនាខ្លាំងមែនទែន”។ ឯចំណែកកញ្ញា សុគន្ធ និសាវិញ ផលលំបាករបស់នាង ក៏មិនខុសអីពីលោក ឆន សុវណ្ណរាជដែរ ប៉ុន្តែ មានឈុតមួយដែលធ្វើ ឲ្យនាងអៀនខ្លាំងបំផុតនោះ គឺឈុតដែលនាង ត្រូវថើបគ្នាជាមួយតួឯកប្រុស ផ្ទាល់មាត់តែម្តង ហើយនេះគឺជាលើកដំបូងសម្រាប់នាង ដែលហ៊ានថតឈុតបែបនេះ។

យ៉ាងណាមិញ អ្នកគាំទ្រ ពិតជាសរសើរនូវការសម្តែង របស់អ្នកទាំងពីរ ព្រោះថាការសម្តែងរឿង មិនមែនជាអាជីពរបស់ពួកគេនោះទេ ប៉ុន្តែពួកគេអាចធ្វើបានយ៉ាងល្អ សម្រាប់រឿងភាគមួយនេះ៕

តោះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមនេះ៖ 

ឈុតថើបផ្ទាល់មាត់នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង»
ឈុតនៅក្នុងរឿង «សិសិររដូវក្នុងបេះដូង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា