ភ្នំពេញ៖ កាលពីវេលាម្សិលមិញនេះ តារាចម្រៀងសំនៀងផ្អែមស្រទន់ប្រចាំផលិតកម្មថោន មាស សុខសោភា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងមានចម្ងល់យ៉ាងខ្លាំងទៅលើរឿងដែលនាងទៅSurprise ខួបកំណើតកុមារីម្នាក់ ដោយបានប្រកាសផងដែរថាជាកូនស្រី។

ប៉ុន្តែដោយឡែក មន្ទិលសង្ស័យនោះក៏ត្រូវបានបកស្រាយ ដោយមាស សុខសោភាបានសរសេរCaptionបញ្ជាក់ឡើងវិញថាក្មេងស្រីមួយរូបនោះ គឺជាក្មួយស្រីតែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ គេក៏ដឹងផងដែរថា កុមារីមុខមាត់គួរឲ្យស្រលាញ់ម្នាក់នេះ គឺជាឈាមបង្កើតរបស់លោកហ្សូណូ និង សុផានី ដោយក្នុងនោះក៏មានវត្តមានតួរងប្រុសក្នុងរឿង “សិសិររដូវក្នុងបេះដូង” រូបនេះ មានវត្តមានទៅធ្វើខួបកំណើតឲ្យកុមារីតូចនេះព្រមជាមួយមាស សុខសោភា នៅឯសាលារៀនដែរ។

គួរបញ្ជាក់ផងដែរថា មាស សុខសោភា ហាក់មានភាពស្និទ្ធស្នាល និងស្រលាញ់ក្មេងស្រីម្នាក់នេះខ្លាំងណាស់ ព្រោះមិនថាទៅដល់ទីណា ក៏នាងតែងនាំកុមារីតូចនេះទៅជាមួយជានិច្ច៕

មាស សុខសោភា និងគូស្នេហ៍ ធ្វើខួបកំណើតឲ្យកុមារីតូច
មាស សុខសោភា និងលោក ហ្សូណូ Surprise ខួបកំណើតឲ្យកូនស្រី
មាស សុខសោភា និង កូនស្រីលោកហ្សូណូ
មាស សុខសោភា និង កូនស្រីលោកហ្សូណូ
មាស សុខសោភា និង កូនស្រីលោកហ្សូណូ
មាស សុខសោភា និង កូនស្រីលោកហ្សូណូ
មាស សុខសោភាជាមួយគូស្នេហ៍ និងកូនស្រីលោកហ្សូណូ
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា