ភ្នំពេញ)៖ បន្ទាប់ពីអតីតគូដណ្ដឹង តារាទឹកភ្នែក នី មុនីនាថ បានដាក់ពាក្យបណ្ដឹង ប្តឹងនាងពីបទឆបោក និងរំលោភសេចក្តីទុកចិត្ត កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ពេលនេះ នាងត្រូវបានតុលារការនៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី ២២ វិឆ្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២ និង៣០នាទី តាមដីការកោះអញ្ជើញរបស់ចៅក្រម ឈ្មោះ អ៊ុក សុវណ្ណារិទ្ធ។

ជាមួយគ្នានឹងការប្តឹងពីសំណាក់អតីតគូដណ្ដឹង រហូតមកដល់ពេលនេះ តុលាការធ្វើការកោះហៅនោះ តួឯកស្រីក្នុងរឿង «ឃុនឆាងឃុនផែន» នី មុនីនាថ ហាក់មិនខ្លាចញញើត និងខ្វាយខ្វល់ពីរឿងរ៉ាវនេះច្រើនទេ ព្រោះនាងក៏មានហេតុផលច្រើនត្រូវបកស្រាយដែរ និងភស្តុតាងតាមច្បាប់ដែរ។ យ៉ាងណាមិញ តាមរយៈបណ្ដាញសង្គម គេឃើញថា យូរៗម្ដង នាងបានបង្ហោះសារឌឺដងមួយចំនួន ដោយមិនបញ្ជាក់ថាសំដៅលើនរណាម្នាក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ យើមិនទាន់ដឹងទេថា តើថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១៧ នី មុនីនាថ នឹងចូលខ្លួនមកបំភ្លឺក្នុងតុលារការដែរឬអត់ ឬរឿងរ៉ាវនេះ នឹងទៅជាយ៉ាងណានោះ!

សូមបញ្ជាក់ថា លោក អ៊ឹង សូឡាង អតីតគូដណ្ដឹង នី មុនីនាថ បានប្តឹងទាមទារឲ្យសងប្រាក់ចំនួន ៧០០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) និងបង់ជំងឺចិត្ត ចំនួន ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ពីតារាសម្ដែង នី មុនីនាថ ដោយចោទថា នាងបានបោកប្រាសរូបលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕ 

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ