ភ្នំពេញ៖ តារាចម្រៀងរ៉េប មានរាងខ្ពស់ស្រស់សង្ហាលោក ងួន ចាន់ ដេវីត កំពុងតែមានសន្ទុះក្នុងការគាំទ្រខ្លាំង តាមរយៈបទចម្រៀងថ្មីៗរបស់លោក។

ដោយឡែក កាលពីថ្មីៗនេះតារាចម្រៀងរូបស្រស់សង្ហារូបនេះ ទើបតែនឹងទិញផ្ទះមួយ និងមានការសូត្រមន្តឡើងផ្ទះស្ងាត់ៗតែម្តង ដោយមិនបានបង្ហាញ និងបញ្ចេញដំណឹងនេះបន្តិចឡើយ។ 

ដេវីត ឡើងផ្ទះថ្មី

តែទោះជាយ៉ាងណា ដំណឹងរបស់តារារូបនេះ នៅតែសាយភាយ ឲ្យគ្រប់គ្នាដឹងដដែល ទោះបណ្តាញសង្គមរបស់ខ្លួនមិនបង្ហាញយ៉ាងណាក្តី។ សម្រាប់ម៉ូតផ្ទះដែលទើបតែនឹងទិញថ្មី ក៏បានបញ្ចេញផងដែរ តាមរយៈបណ្តាញសង្គមរបស់ម្តាយលោកផ្ទាល់តែម្តង គឺមើលទៅការតុបតែងខាងក្នុងផ្ទះ និងម៉ូតផ្ទះ ស្អាតគូរឲ្យចង់រស់នៅមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ ម្តាយរបស់លោកបានបញ្ចេញសារភ្ជាប់មកជាមួយផងដែរ ដោយសារតែឃើញកូនតស៊ូខិតខំរហូតមានថ្ងៃនេះ ហើយក៏ជាសេចក្តីសុខរបស់គាត់ផងដែរ ដោយក្នុងនោះគាត់បានលើកឡើងថា៖

«ពេលនេះធំហើយ ចេះហើយ កំលោះហើយ មានផ្ទះជារបស់ខ្លួនហើយ មានអ្វីៗដែលល្អប្រសើរទៅមុខហើយ បន្តិចទៀតក៏មានប្រពន្ធមានកូន កូនខ្ញុំធំហើយហ្ន៎!!! នេះជាក្តីសុខរបស់ម៉ែហើយ ម៉ែសប្បាយចិត្តណាស់! ដែលឃើញកូនធំជាមនុស្សចេះគិតចេះអធ្យាស្រ័យ ឃើញកូនជោគជ័យ ទោះជាមិនធំណាស់ណា ទោះជាមិនមែនជាកំពូល តែគិតមកដល់ពេលនេះ... វាជាលិទ្ធផលជាទីគាប់ចិត្តហើយ!កូនចេះមើលថែយាយតា មើលថែម៉ែ ប៉ា ប្អូន មានទឹកចិត្តជួយដល់បងប្អូនញ្ញាត្តិមិត្ត! សូមអោយកូនចំរើនៗ! »៕

ដេវីត ជាមួយនឹងអ្នកម្តាយ
ដេវីត ឡើងផ្ទះថ្មី
ដេវីត ឡើងផ្ទះថ្មី
ផ្ទះថ្មី របស់ដេវីត
ម៉ូតផ្ទះ របស់ដេវីត
ម៉ូតផ្ទះ របស់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត