(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង យក់ ឋិតរដ្ឋា ត្រូវបានទស្សនិកជនជ្រាបថា អ្នកនាងគឺជាតារាចម្រៀងមួយដួង ដែលមានទឹកដមសំនៀងពីរោះ ផ្អែមល្ហែម ពូកែដាក់មនោសញ្ចេតនា ធ្វើឲ្យអុ្នកស្ដាប់អណ្ដែងអណ្ដូង ទៅតាមអត្ថន័យនៃបទចម្រៀង។ បន្ទាប់ពីអ្នកនាង យក់ ឋិតរដ្ឋា បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងអតីតតារាចម្រៀងប្រុស លោក ឃុំ ប៉ុណ្ណាដែត រួចមក គេសង្កេតឃើញថា គ្រួសាររបស់អ្នកនាងរស់នៅប្រកដដោយក្ដីរីករាយ ខណៈកាលពីពេលថ្មីៗនេះ អ្នកនាង បាននាំស្វាមី កូនៗ និង ក្រុមគ្រួសារ របស់អ្នកនាង ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសរហូតដល់ប្រទេសម៉ាឡេស៊ី និង ប្រទេសសឹង្ហបុរី យ៉ាងមានសុភមង្គល។

ជាការពិតណាស់ ចំណងស្នេហាមេត្រីភាពរបស់ អ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី ហាក់បីដូចជាមិនប្រែប្រួលទៅណាសោះ ខណៈមួយរយៈចុងក្រោយ គូរស្នេហ៍មួយគូនេះ តែងតែបង្ហាញពីសកម្មភាពឯកជនរបស់ខ្លួនឲ្យមហាជនបានដឹងតាមរយៈសង្គមហ្វេសប៊ុក ។ ស្របពេលថ្មីៗនេះដែរ អ្នកនាងក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុក ដែលបានបង្ហាញពីភាពរីករាយ និង ផ្អែមល្ហែម ដាក់គ្នា ធ្វើឲ្យទស្សនិកជនលាន់មាត់សរសើរមិនដាច់ពីមាត់ថា ក្រុមគ្រួសារមួយនេះមានភាពល្អួកល្អិន ស្រឡាញ់គ្នាខ្លាំងដូចជាគូស្វាមីភរិយាថ្មីថ្មោងអ៊ឹចឹង។

គួរបញ្ជាក់ថា អ្នកនាង យក់ ឋិតរដ្ឋា បច្ចុប្បន្ននេះ កំពុងតែពង្រីកវិសាលភាពល្បីល្បាញ របស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីហក់ចូលទ្រនំផលិតកម្មថោន ស្របពេលដែលបទចម្រៀងថ្មីៗជាច្រើនបទ កំពុងចរាចរណ៍លើទីផ្សារចម្រៀង ចំណែកឯស្វាមីរបស់អ្នកនាង បានផ្អាកពីវិស័យសិល្បៈរយៈពេលជាយូរណាស់មកហើយ ដោយបង្វែរអារម្មណ៍ចាប់ផ្ដើមបង្កើតវិស័យជំនួញ៕ 

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា