(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវចំណងដៃកូនប្រុស១ ក្នុងរង្វង់គ្រួសាររបស់តារាចម្រៀង កែវ វាសនា រួចមក នៅពេលនេះ ភរិយារបស់លោក កំពុងតែពពោះកូនទី២ ម្នាក់ទៀត ដែលជាដំណឹងមួយ គួរឲ្យត្រេកអរ និងអបអរសាទរចំពោះតារាចម្រៀងរូបនេះ ខណៈដែលកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈ ក៏នៅតែរក្សាបានប្រជាប្រិយភាពខ្លាំង ស្របជាមួយនឹងស្ថានភាពគ្រួសារ ក៏កាន់តែមានសុភមង្គល។

តារាចម្រៀងប្រុស លោក កែវ វាសនា បច្ចុប្បន្ននេះ ទោះបីជាមិនសូវមានបទចម្រៀង ចេញជាញឹកញាប់ក្ដី ប៉ុន្ដែប្រជាប្រិយភាពរបស់លោក នៅតែមាន ដោយរាល់សកម្មភាពរបស់លោក តែងតែមានមិត្តៗ ទស្សនិកជនចាប់អារម្មណ៍ជានិច្ច ខណៈថ្មីៗនេះ លោកបានធ្វើដំណើរកំសាន្ដ នៅឯនាយសមុទ្រ និងបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ជាមួយភរិយាដ៏ស្រស់ស្អាត ព្រមទាំងសរសេរសារបង្កប់ ដោយអត្ថន័យជាច្រើន ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ យ៉ាងខ្លាំង។

ជាក់ស្ដែងក្នុងនោះ លោក កែវ វាសនា បានសរសេរសារថា «ប្រពន្ធ និងកូនជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ»។ ទោះបីជាសារមួយឃ្លារនេះ ខ្លីក៏ដោយ ប៉ុន្តែវាបានបង្កប់អត្ថន័យជាច្រើន ដែលមិនអាចពិពណ៌នាបាន។ យ៉ាងណាមិញ លោក កែវ វាសនា ក្រោយរៀបការហើយ លោកនិងភរិយា ទទួលបានចំណងដៃកូនប្រុស ក៏គួរឲ្យស្រឡាញ់មួយ ខណៈបច្ចុប្បន្ននេះ ភរិយារបស់លោក កំពុងពពោះកូនទី២។

តោះ! កុំឲ្យខាតពេលយូរ សូមទស្សនិកជនរូបភាពផ្អែមល្ហែម របស់លោកកែវ វាសនា និង ភរិយា ព្រមទាំងកូនប្រុសរបស់លោក ទាំងអស់គ្នា៖

តារាចម្រៀង កែវ វាសនា
តារាចម្រៀង កែវ វាសនា
កូនតារាចម្រៀង កែវ វាសនា
កូន តារាចម្រៀង កែវ វាសនា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា