ដូចអ្វីដែលបានសន្យា ពីពេលមុន Appleនឹងបង្ហាញiPadជំនាន់ថ្មីរបស់ខ្លួន នៅថ្ងៃពុធទី ៧ ខែ មិនានេះ នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្គូល។
iPad ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ត្រូវបានគេហៅ ឈ្មោះថា ជា iPad 3 ឬ ក៏iPad HD ដែលមានអេក្រង់ ទំហំ ៩,៧អ៊ីញ ប្រភេទ a Retina-like HD displayដែលធ្វើឲ្យ ការបង្ហាញ រូបភាពផ្សេងៗ បានច្បាស់ល្អ នឹងអាចមានសមត្ថភាព បង្ហាញរូបភាព លើអេក្រង់ក្នុង កំរិត កាន់តែធំគឺ ទំហំ 2,048 x 1,536 ភិកសែល ជាមួយនឹង processor ដែលមានល្បឿន លឿន ជាងមុន ប្រភេទ quad-core Apple A6 មានភ្ជាប់បច្ចេកវិទ្យា 4G LTE មានកាណុង កាមេរ៉ាល្អ ជាងមុន ប៉ុន្តែមិនទាន់ដឹងច្បាស់ថា មានទំហំប៉ុន្មាន ម៉េហ្គាភិកសែលនោះទេ តែវាស្ថិតនៅ ចន្លោះពី ៣ ទៅ ៨ម៉េហ្គាភិកសេល រួមទាំងការរចនាម៉ូដ ស្រដៀងគ្នា ជាមួយនឹង iPad 2 បច្ចុប្បន្ន តែមានកំរាស់ក្រាស់ជាង iPad2 ១មីល្លីម៉ែត្រ និងមានរាងស្តើងជាងបន្តិច មានទំហំ ថ្មកាន់ តែធំជាងមុន អាចរក្សាថាមពលថ្ម បានទ្វេដងបើធៀបនឹងiPad2 ។
ចំណែកប្រព័ន្ឋ ប្រតិបត្តិការ វិញគេរំពឹងថា ជាប្រព័ន្ឋ iOS 5.1 ហើយតម្លៃរបស់វាវិញ មានបី ជម្រើសខុសគ្នា អាស្រាយតាម ម៉ូដែល Wi-Fi ដែលមានតម្លៃ ៤៩៩ដុល្លារ ៥៩៩ដុល្លារ និង ៦៩៩ដុល្លារ។

ប្រែសម្រួលៈ ថន រីណា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]