ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សុខ សីឡាលីន ដែលប្រិយមិត្តបានជ្រាបហើយថា នាងគឺជាតារាចម្រៀងមួយរូប ដែលអាចច្រៀងចម្រៀង បានទាំងភាសាជាតិ និង ភាសាអង់គ្លេស បានយ៉ាងល្អ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ កញ្ញា សុខ សីឡាលីន កំពុងតែជួបទុក្ខធំ ព្រោះឪពុករបស់នាង កំពុងតែសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យសុរិន្ទ ប្រទេសថៃ។

បើផ្អែកទៅ លើផេកហ្វេសប៊ុក សិល្បករកម្ពុជា ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ បានសរសេរថា៖ “ឪពុករបស់តារាចំរៀង កញ្ញា សុខ សីឡាលីន កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យសុរិន្ទ ប្រទេសថៃ ! កញ្ញា សុខ សីឡាលីនដែលជាតារាចំរៀងប្រចាំផលិតកម្ម ហង្សមាស កំពុងមានទុក្ខដោយសារឪពុករបស់កញ្ញា ត្រូវបានដឹកទៅសង្គ្រោះនិងព្យាបាលជំងឺ ជាបន្ទាន់នៅពេទ្យសុរិន្ទប្រទេសថៃ កាលពីថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារជំងឺ ក្រិនថ្លើមធ្ងន់ធ្ងរ”។

ទោះជាយ៉ាងណាក្តី ខ្មែរឡូត មិនអាចទាក់ទង ទៅកញ្ញា សុខ សីឡាលីន ដើម្បីសាកសួរ អំពីអាការៈ របស់ឪពុករបស់នាង នៅឡើយនោះទេ។ ចំពោះព័ត៌មានបន្ថែម ខ្មែរឡូត នឹងបញ្ជាក់នៅពេលក្រោយទៀត៕ 

អាការៈឪពុករបស់កញ្ញា សុខ សីឡាលីន
អាការៈឪពុករបស់កញ្ញា សុខ សីឡាលីន
សារដែលផេក សិល្បករកម្ពុជាបង្ហោះ
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន